កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ដុះនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ដុះនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

ក្រសួង​បរិស្ថាន​ បន្តថា​ កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ពពួកដុះលើដី លីតូហ្វ៊ីត ស៊ាំប៉ូ ឌីយ៉ាល់ ដុះលើដីសំបូរជាតិស៊ីលីកាត និងដុះលើថ្មសំបូរស្លែនៅតំបន់ដែលត្រជាក់ នៅព្រៃបៃតងមានអ័ព្ទច្រើន ដុះរយ:កម្ពស់៧០០-១៨០០ម។

សូមជម្រាបថា​ រដូវចេញផ្កាខែមករា-មីនា ទំហំដើមមធ្យម ស្លឹកប្រវែង ៦-៨ X ១០-២០ស.ម កញ្ចុំផ្កាប្រវែង១៥-៥០ ស.ម ផ្កាមាន១-២ ប្រវែងផ្កានីមួយៗ៦-១០ ស.ម។

គួរបញ្ជាក់ដែរថា​ កាលពីម្សិលមិញនេះ​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​ពីកេសរកូល ពងមាន់ក្រពុំ ដុះនៅតំបន់ទេសចរណ៍ធម្មជាតិកំឡូតផ្លាតូ ឧទ្យានជាតិជួរភ្នំក្រវ៉ាញ។

...

កេសរកូល ពងមាន់ក្រពុំ ពពួកអេពីហ្វ៊ីត លីតូហ្វ៊ីត និងស៊ាំប៉ូ ឌីយ៉ាល់ ដុះលើដីទំនាបព្រៃបៃតង មានសំណើមខ្ពស់ ដុះតាមច្រាំងថ្មចោតនៅក្បែរស្ទឹង ដុះរយ:កម្ពស់ ២០០-១២០០ម រដូវចេញផ្កាខែកញ្ញា-ធ្នូ ទំហំដើមតូច ដើមមានក្តៀង ទងផ្កាមានប្រវែង៥-៧ស.ម និងមានផ្កាក្រាស់ដុះជាន់ៗគ្នាជាច្រើន ហើយមានប្រវែង ៦-៨ស.ម៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print