ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ នៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍សហការជាមួយកម្លាំងប្រជាការពារចំនួន០៦នាក់បានចុះល្បាតនិងរុះរើឧបករណ៍នេសាទខុសច្បាប់ លូស្បៃមុងដាក់កាត់ស្ទឹង(ប្រវែង១៥ម៉ែត្រ) នៅចំណុចដៃស្ទឹងដូនម៉ប ស្ថិតនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍សហការជាមួយកម្លាំងប្រជាការពារបានចុះល្បាតនិងរុះរើលូស្បៃមុងឧបករណ៍នេសាទខុសច្បាប់ដាក់កាត់ស្ទឹង(ប្រវែង១៥ម៉ែត្រ)ជារបស់ឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដោយឡែកចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ ដើម្បីដោះស្រាយតាមនីតិវិធី៕ ដោយ៖សហការី