ខឹងប្អូនថ្លៃជេរម្ដាយនិងប្អូនស្រីឃាត់មិនស្ដាប់ប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយប្អូនថ្លៃរបស់ខ្លួនដោយសារខឹងឃាត់មិនស្ដាប់រឿងផឹកស្រាស្រវឹងជេរម្ដាយនិងប្អូនស្រី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២  នៅចំណុចភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសុឹម ថៃ ភេទប្រុស  អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ភិន សារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយក្រោយមកក៏មានអាការស្រវឹងស្រារៀងៗខ្លួន ពេលនោះស្រាប់តែឈ្មោះភិន សារិទ្ធ  បានជេរម្ដាយនិងប្អូនស្រីក៏ផ្ទុះជាជម្លោះ ឈ្លោះប្រកែកគ្នា ណាមួយខឹងឃាត់មិនស្ដាប់ផង ជនសង្ស័យក៏ប្រើហិង្សាដោយបានដើរទៅយកព្រនងដើមឫស្សីពីងពង់មួយកំណាត់វាយចំក្បាលមួយព្រនង់ បណ្តាលឱ្យរងរបួសបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
ក្រោយកើតហេតុ ប្អូនថ្លៃជាជនរងគ្រោះបានត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

...

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print