ខេត្តកណ្តាល : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា) ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ ។
ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលនោះ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង ចំពោះការបាត់បង់ នូវឪពុកជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕
ដោយ : សហការី