កីឡាករក្លិប Real Madrid ត្រូវបានកាត់ចេញពីជម្រើសជាតិអេស្ប៉ាញ

ចែករំលែក៖

កីឡាករ Isco របស់ក្លិប Real Madrid មិនមានឱកាសចូលរួមក្រុមជម្រើសជាតិ អេស្ប៉ាញដើម្បីធ្វើដំណើរទៅការពារតំណែង ជើងឯកយូរ៉ូរបស់ខ្លួនក្នុងប្រទេសបារាំងទេ។

ទោះបីជាលោក Zinedine Zidane គ្រូ បង្វឹកក្រុម Real Madrid បានឲ្យកីឡាករ Iscoលេងជាញឹកញាប់ក៏ដោយក៏រូបគេត្រូវបានលោក Vicente del Bosque គ្រូបង្វឹក របស់ក្រុមជម្រើសជាតិអេស្ប៉ាញកាត់ ចេញពីសមាជិក២៣រូប ។

លោកDel Bosqueបាននិយាយថា “យើងបានព្យាយាមធ្វើយ៉ាងណាឲ្យក្រុម របស់យើងមានតុល្យភាព។ខ្ញុំមិនទាន់បាននិយាយជាមួយនឹង កីឡាករដែលត្រូវកាត់ចោលដោយផ្ទាល់នោទេ។ កីឡាករទាំង ពិតជាចង់ទៅប្រទេសបារាំងតែយើងតម្រូវឲ្យមានតែ២៣រូប” ។ កីឡាករដែលត្រូវ ជ្រើសរើសមានដូចជា៖

អ្នកចាំទី : កីឡាករ IkerCasillas របស់ ក្លិប (Porto), កីឡាករ David De Gea របស់ក្លិប (Manchester United), កីឡាករ Sergio Rico របស់ក្លិប (Sevilla) ។

ខ្សែការពារ : កីឡាករJuanfranរបស់ក្លិប (Atletico Madrid), កីឡាករ Hector Bellerin របស់ក្លិប(Arsenal),កីឡាករ Mikel San Jose របស់ក្លិប (Athletic Bilbao), កីឡាករ Gerard Pique របស់ក្លិប (Barcelona), កីឡាករ Sergio Ramos របស់ក្លិប (Real Madrid), កីឡាករ Marc Bartra របស់ក្លិប (Barcelona), កីឡាករ Cesar Azpilicueta របស់ក្លិប (Chelsea), កីឡា ករJordi Albaរបស់ក្លិប (Barcelona) ។

ខ្សែបម្រើ : កីឡាករ Bruno Soriano របស់ក្លិប (Villarreal), កីឡាករ David Silva របស់ក្លិប (Manchester City), កីឡាករ Cesc Fabregas របស់ក្លិប(Chelsea), កីឡាករ Koke របស់ក្លិប (Atletico Madrid), កីឡាករ Sergio Busquets របស់ក្លិប (Barcelona), កីឡាករ Andres Iniesta របស់ក្លិប (Barce lona), កីឡាករ Pedro របស់ក្លិប (Chelsea), កីឡាករ Thiago របស់ក្លិប( Bayern Munich)​​ ។

ខ្សែប្រយុទ្ធ : កីឡាករ Alvaro Morata របស់ក្លិប (Juventus), កីឡាករ Aritz Aduriz របស់ក្លិប (Athletic Bilbao), កីឡាករ Nolito របស់ក្លិប(Celta Vigo), កីឡាករ Lucas Vazquez របស់ក្លិប (Real Madrid) ៕

Real Madrid's Francisco "Isco" Alarcon celebrates after scoring a goal against Galatasaray during their Champions League soccer match at Santiago Bernabeu stadium in Madrid November 27, 2013.   REUTERS/Juan Medina (SPAIN  - Tags: SPORT SOCCER)

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print