កីឡាករ Robbie Keane ដែលមានវ័យ៣៥ឆ្នាំទៅហើយត្រូវបានគ្រូបង្វឹក Martin O’Neill ជ្រើសរើសយកមករួមក្រុមម្រើសជាតិអៀរឡង់ទាំង២៣រូបដើម្បីធ្វើដំណើរទៅកាន់ប្រទេសបារាំង ។
ខ្សែប្រយុទ្ធរបស់ក្លិបLos Angeles Galaxy នេះបានលេងតែ៦ប្រកួតប៉ុណ្ណោះតែស៊ុតបាល់បាន៤គ្រាប់នៅក្នុងក្របខ័ណ្ឌ កំពូលរបស់អាមេរិកសម្រាប់រដូវកាលថ្មី។
ខាងក្រោមនេះគឺជាសមាជិកក្រុមទាំង២៣រូប ដែលត្រូវបានជ្រើសរើសទៅប្រកួតយូរ៉ូឆ្នាំ២០១៦៖
អ្នកចាំទី : កីឡាករ Shay Given លេង ឲ្យក្រុម (Stoke City), កីឡាករ Darren Randolph លេងឲ្យក្រុម (West Ham), កីឡាករ Keiren Westwood លេងឲ្យក្រុម (Sheffield Wednesday)។
ខ្សែការពារ : កីឡាករ Cyrus Christie លេងឲ្យក្រុម (Derby), កីឡាករ Ciaran Clark លេងឲ្យក្រុម(Aston Villa), កីឡា ករ Seamus Coleman លេងឲ្យក្រុម (Everton), កីឡាករ Shane Duffy លេងឲ្យក្រុម (Blackburn), កីឡាករ Richard Keogh លេងឲ្យក្រុម (Derby), កីឡាករ John O’Shea លេងឲ្យក្រុម(Sunderland), កីឡាករStephen Ward លេងឲ្យក្រុម (Burnley) ។
ខ្សែបម្រើ : កីឡាករ Robbie Brady លេងឲ្យក្រុម (Norwich), កីឡាករJeff Hendrick (Derby),កីឡាករ Wes Hoolahan លេងឲ្យក្រុម (Norwich City),កីឡាករ James McCarthy លេងឲ្យក្រុម (Everton), កីឡាករ James McCleanលេងឲ្យក្រុម (West Brom), កីឡាករ Aiden McGeady លេងឲ្យក្រុម (Everton), កីឡាករDavid Meylerលេងឲ្យក្រុម (Hull City), កីឡាករ Stephen Quinnលេងឲ្យក្រុម (Reading), កីឡាករ Glenn Whelan លេងឲ្យក្រុម (Stoke City) ។
ខ្សែប្រយុទ្ធ : កីឡាករ Robbie Keane លេងឲ្យក្រុម (Los Angeles Galaxy), កីឡាករShane Long លេងឲ្យក្រុម (Southampton), កីឡាករ Daryl Murphy លេងឲ្យក្រុម(Ipswich), កីឡាករ Jonathan Walters លេងឲ្យក្រុម (Stoke City)៕
ដោយ៖ ដេវីត