វាយប្រហារគ្រាប់បែកនៅស៊ូម៉ាលី ស្លាប់និងរបួស​៥៥នាក់

ចែករំលែក៖

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ជនវាយប្រហារគ្រាប់បែកអត្តឃាតបង្កៃនៅក្នុងរថយន្តបានបំផ្ទុះនៅមុខក្លោងទ្វាចូលសណ្ឋាគា​មួយជាទីកន្លែងដែលមានតំណាងរាស្ត្រ និងមន្ត្រីរាជការជាច្រើនទៅកាន់ទីនោះ ស្ថិតនៅក្នុងទីក្រុង​Gogadishu ប្រទេសស៊ូម៉ាលី សម្លាប់មនុស្ស ១៥នកា់ និងជាង​៤០នាក់រងរបួស។

ប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា មានតំណាងរាស្ត្រពីរនាក់ស្លាប់នៅក្នុងហេតុការវាយប្រហារនោះដែរ។ ខ្មាន់កាំភ្លើងក្រុម Al Shabaad បានចេញមុខសារភាពថា ជាសកម្មភាពរបស់ខ្លួន។ ទទឹមនឹងនោះក៏បានប្រកាសថា ក្រុមរបស់ខ្លួនសម្តៅគោលដៅវាយប្រហារទៅលើមន្ត្រីសមាជិករដ្ឋាភិបាល។

អ្នកនាំពាក្យក្រុម Al shabaad លោក Sheikh Abdiasis Abu Susab បញ្ចាក់ថា «យើងបានសម្តៅទៅលើមន្ត្រីរដ្ឋាភិបាលដែលគ្មានសាសនា  យើងបានសម្លាប់មនុស្សជាច្រើននៅខាងក្នុងសណ្ឋាគា ហើយយើងនឹងផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយ »។

ចំណែកទូរទស្សន៍ ប៊ីប៊ីស៊ី បានផ្សាយនៅថ្ងៃទី២ ខែមិថុនា ថា ខ្មាន់កាំភ្លើងបានធ្វើឲ្យមានភាពវឹកវរយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានបើកឆាកវាយប្រហារមួយដ៏កំរោលនៅក្នុងសណ្ឋាគារខាងលើ ។

ខ្មាន់កាំភ្លើងបានសម្រុកចូល​សណ្ឋាគារ Ambassador Hotel បន្ទាប់ពីបានបំផ្ទុះរថយន្ត១គ្រឿងបង្កៃគ្រាប់បែកនៅក្លោងទ្វាដើម្បីបង្កឲ្យមានចលាចលជាមុនសិន។ តាមសារព័ត៌មានរបស់រដ្ឋក៏បានអះអាងថា អ្នកស្លាប់នៅក្នុងហេតុការណ៍នោះក៏មានសមាជិកសភា ២រូបរបស់ប្រទេសសុម៉ាលី ផងដែរ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print