ដើមរដូវវស្សាឆ្នាំនេះភ្ញៀវទេសចរទៅលេងកោះរ៉ុងថយចុះប្រមាណ៣០ភាគរយខណៈនៅរដូវប្រាំងភ្ញៀវប្រមាណ២ពាន់នាក់ទៅលេងក្នុងមួយថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាតិនិង អន្តរជាតិដែលធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្តាកោះក្នុងប្រជំុកោះរ៉ុងនៅដើមរដូវវស្សាឆ្នាំនេះមានការថយចុះប្រមាណ៣០ភាគរយ ។ នេះបើតាមការលើកឡើង របស់លោក សេង ហួរលាង ប្រធានក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរកោះរ៉ុង ដាយ សិុនធរ័ ដែលមានទីតាំងនៅក្រុង-ខេត្ត ព្រះសីហនុ ។

លោកបានឲ្យដឹងថា កាលពីដើម ឆ្នាំ២០១៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរទៅកម្សាន្តនៅតំបន់កោះរ៉ុង ក្នុងមួយថ្ងៃមានចំនួនជិត២ពាន់នាក់គឺ មានការកើនឡើងប្រមាណជា២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាដើមឆ្នាំ ២០១៥ ។ លោក សេង ហួរលាងបានឲ្យដឹងទៀតថាតំបន់ទេសចរណ៍កោះរ៉ុងជា ប្រជុំកោះដែលមានភូមិចំនួន៥ ហើយភូមិដែលមានសក្តានុពលខាងផ្នែកទេសចរណ៌សំខាន់ជាងគេ គឺភូមិកោះតូច ក្រៅពី ភូមិកោះតូច មានភូមិសុខសាន្ត ភូមិព្រែក ស្វាយ ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម ។

លោកបានបន្តឲ្យដឹងទៀតថា ក្រុមហ៊ុន របស់លោកមានទូកអូប័រប្រភេទភ្លោះរត់ក្នុងមានល្បឿនលឿនប្រើរយៈពេលប្រមាណ៤០នាទីចំនួន២គ្រឿងដែលទូកនីមួយៗអាចផ្ទុកភ្ញៀវទេសចរបានចំនួន១០០នាក់ ហើយក្នុងមួយថ្ងៃទូកអូប័រដឹកជញ្ជូនភ្ញៀវទេសចរទៅកោះរ៉ុងដីគោក ក្រុងព្រះសីហនុតំបន់ដែនទឹកកោះរ៉ុងបានចំនួន៣ទៅ៤ជើងទៅមកអាស្រ័យទៅតាមភ្ញៀវសម្រុកមកច្រើនឬតិច ។ ប៉ុន្តែបច្ចុប្បន្ននេះក្រុមភ្ញៀវ ទេសចរជាតិនិងអន្តរជាតិទៅលេងនៅតាមបណ្តាកោះមានចំនួនស្មើគ្នា ដែលកាលពីមុនភ្ញៀវជាតិនាំគ្នាទៅលេងមានចំនួន តិច ។ លោកបានឲ្យដឹងថា ក្រៅពីទូក ភ្លោះមានល្បឿនលឿនក្រុមហ៊ុន មានអូបរ័ និងទូកឈើធំចំនួន១០គ្រឿង បន្ថែមទៀតក្នុងការដឹកជញ្ជូនភ្ញៀវទេសចរដែលក្នុងនោះទូកឈើនីមួយៗអាចផ្ទុកភ្ញៀវទេសចរបានពី៦០ទៅ៧០នាក់ ព្រមទាំងដឹកជញ្ជូនសម្ភារផ្សេងទៀតទៅកាន់ដីកោះ និងដឹកពីដីកោះមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ។

លោកបានបន្តថា សក្តានុពលនៅប្រជុំកោះរ៉ុងដែលទាក់ទាញចិត្តក្រុមភ្ញៀវទេសចរណ៍គ្រប់ជាន់ថ្នាក់នាំគ្នាធ្វើដំណើរទៅលេងកម្សាន្តនោះដោយសារតែតំបន់កោះរ៉ុង មានឆ្នេរខ្សាច់សស្អាតពីធម្មជាតិ ខ្យល់ អាកាសបរិសុទ្ធផ្កាថ្ម និងជីវចម្រុះបាត សមុទ្រ កម្សាន្តស្ទូចត្រី ព្រៃភ្នំប្រកបដោយធម្មជាតិស្រស់បំព្រងបរិស្ថានល្អស្អាត ពិសេសអាហារសមុទ្រស្រស់ដែលមាន រសជាតិឆ្ងាញ់ពិសារ ។ លើសពីនេះទៀត ក្រុមហ៊ុនបានបង្កើតខ្សែរ៉តពីដើមឈើមួយទៅដើមឈើមួយសម្រាប់ភ្ញៀវចង់ជិះលេងកម្សាន្តផងដែរ ។ ចំណុចដែលពិសេសមួយទៀតនោះគឺបញ្ហាសន្តិសុខនិងសុវតិ្ថភាព របស់ភ្ញៀវនៅតាមប្រណ្តាកោះនោះមាន កម្លាំងសន្តិសុខ ការពារសណ្តាប់ធ្នាប់ សាធារណៈ២៤ម៉ោង ដើម្បីធានាការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរដែល មកលេងកម្សាន្តនៅតាមភូមិនីមួយៗក្នុងសង្កាត់កោះរ៉ុង ។

សូមបញ្ជាក់ថា នៅតំបន់ទេសចរណ៍ ប្រជុំកោះរ៉ុងក្នុងសង្កាត់កោះរ៉ុង មានបឹង កាឡូ និងផ្ទះសំណាក់សរុប ជាង១០០០ បន្ទប់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ពិសេសនៅរដូវបុណ្យទានមានភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅ តំបន់កោះមានចំនួនច្រើន ៕

Untitled-1

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print