ខេត្តស្វាយរៀងៈព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអ្នកសម្របសម្រួលគម្រោង Grass Root របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកកម្ពុជា បានចុះពិនិត្យការងារជួសជុលប្រព័ន្ធស្រោចស្រពទំនប់លោក ស្ថិតនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលមានទំហំការងារ៖ ជួសជុលប្រឡាយមេ ០១ ប្រវែង ១.៤២០ ម៉ែត្រ និងជួសជុលសំណង់ស្ទាក់ទឹក ចំនួន ០១ កន្លែង ។ មកដល់ពេលនេះ ការងារខាងលើសម្រេចបានប្រមាណ ៨០ ភាគរយ ហើយ ។
ក្រោយពេលជួសជុលរួច ប្រព័ន្ធស្រោចស្រពទំនប់លោក នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដី ចំនួន ៤៣៦ ហិកតា ៕
ដោយ សុខ ខេមរា
...