តាំងពីដើមនិងបច្ចុប្បន្នអាមេរិកបានចាត់ទុកភពផែនដីទាំងមូលគឺជារបស់អាមេរិកតែម្នាក់ឯង ដោយនយោបាយរបស់ប្រទេសជាច្រើនស្ថិតនៅក្រោមអំណាចអាមេរិកទាំងអស់ ហើយមានតែអាមេរិកប៉ុណ្ណោះជាអ្នករក្សាសន្តិសុខពីផភពលោក។
ការភ័យខ្លាចបាត់បង់មហាអំណាចពិភពលោករបស់អាមេរិក បានកកើតនៅក្នុងគុំនិតរបស់អាមេរិក និងប្រព័ន្ធផ្សព្វផ្សាយនានា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបារម្ភខ្លាចលោក ដូណាល់ ត្រាំ ក្រោយជាប់ជាប្រធានាធិបតីអាចនឹង«លក់» ពិភពលោក ដែលខ្លួនបានធ្វើជាម្ចាសច្រើនទស្សវត្តហើយទៅឲ្យចិន។
កាលពីថ្ងៃទី១ ខែមិថុនា សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ត៍ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយហុងកុងផ្សាយថា មហាសេដ្ឋី ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដែលមានសណ្តាណចិត្តល្អជាមួយចិន។ ប្រភពព័ត៌មានខាងលើបានបញ្ចាក់ថា ប្រសិនបើលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះវិថីឆ្ពោះទៅរកការគ្រប់គ្រងពិភពលោករបស់ចិនកាន់តែបោះជំហានឆ្ងាយទៅមុខទៀត។
នៅពេលដែលលោក ត្រាំ ធ្វើជាប្រធានាធិបតី ប្រទេសអ៊ិស្លាមនិងបែខ្នងដាក់អាមេរិកមិនត្រឹមតែនៅក្នុងប្រទេសស៊ីរី អីរ៉ាក់ នោះឡើយ គឺប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីក៏ត្រូវបែខ្នងផងដែរ ។ទាំងនោះហើយបានធ្វើឲ្យចិនទទួលបានផលប្រយោជន៍ជាច្រើន។
តាមសារព័ត៌មានអាមេរិក នៅពេលដែលលោក ត្រាំ ក្លាយជាប្រធាធិបតី គឺលោកអាចលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងសមុទ្រ TPP ក៏ដូចជាដកទាហានចេញពីតំបន់អាស៊ី ទាំងនោះហើយដែលធ្វើឲ្យត្រូវដណ្តើមការគ្រប់គ្រងពីអាមេរិកវិញ។
ជាច្រើនជំនាន់ប្រធានាធិបតីអាមេរិកមកគឺមិនដែលមានប្រធានាធិបតីណាដែលមានទស្សនៈល្អប្រសើរជាមួយចិនដូចជាលោក ត្រាំ នោះឡើយ។ ដោយអាមេរិកដឹងថា ចិនគឺជាប្រទេសតែមួយគត់ដែលអាចដណ្តើមដំណែងមហាអំណាចពិភពលោកពីអាមេរិកបាន៕
ប្រែសម្រួល៖ សាធី