បញ្ជាការដ្ឋានបញ្ជូនសារបើកវគ្គបំប៉នការងារសេនាធិការជំនាន់ទី៥ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ ៖ វគ្គហ្វឹកហ្វឺនបំប៉នការងារសេនា ធិការបញ្ជូនសារ ជំនាន់ទី៥បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ន​ៅ បញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការ ខ.ភ.ម ឋិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ​ ក្រោមអធិបតី ភាព លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងខ.ភ.ម. និងជានាយក ទីចាត់ការហ្វឹកហ្វឺន ព្រមទាំងមានការចូល រួមពីនាយទាហាន មកពីបណ្តា ស្ថាប័ន ក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើន រូបទៀត ។

លោកឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយ រងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការ ដ្ឋានបញ្ជូនសារ អគ្គបញ្ជាការបានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នការងារបញ្ជូនសារ ឆ្នាំ២០១៦ នឹងដំណើរការរៀបចំផែនការ ហ្វឹកហ្វឺនបំប៉ន ជំនាញបញ្ជូនសារមានដូច ខាងក្រោម ៖

វគ្គបំប៉នសេនាធិការបញ្ជូនសារ រយៈ ៦១ថ្ងៃ មានកម្មសិក្សាការីចំនួន១០០នាក់ ម​កពីបណ្តាកងឯកភាពនានាចំណុះខ.ភ.ម មានដូចជា បញ្ជាការដ្ឋានបញ្ជូនសារកង រាជអាវុធហត្ថ បញ្ជាការដ្ឋានកងទ័ព ជើង គោក ជើងទឹក ជើងអាកាស កាំភ្លើងធំ រថ ក្រោះការពារអាកាស កងពលធំអន្តរាគមន៍ លេខ២-៣ កងពលតូច ឆត្រយោង៩១១ និងកងពលលេខ៧០ និង កងពលតូចអន្តរា គមន៍លេខ១ ។​ ខ្លឹមសារហ្វឹកហ្វឺនរួមមាន ឋានលេខា សេនាធិការ បញ្ជូនសារ អប់រំ ចិត្តសាស្រ្ត សុខាភិបាល ។ ថ្នាក់ជួសជុល បរិក្ខារបញ្ជូនសារកម្រិតមធ្យម រៀនជួស ជុលប៉េ១២៣ លើរថក្រោះ ជួសជុលវិទ្យុ គ្រប់ប្រភេទ គ្រប់គ្រងបច្ចេកទេស ។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន បញ្ជាការដ្ឋានបញ្ជូនសារត្រូវខិតខំប្រឹង ប្រែង​ យកចិត្តទុកដាក់​ សហការឯកភាព ផ្ទែក្នុងឲ្យបានប្រសើរឡើងធ្វើឲ្យវគ្គសិក្សាសម្រេចតាមផែនការហ្វឹកហ្វឺនប្រចាំ ឆ្នាំ២០១៦នេះ ។

ឆ្លងតាមរបាយការណ៍របស់មេបញ្ជាការកងឯកភាពបង្ហាញឲ្យឃើញនូវការខិតខំ យ៉ាងសកម្ម គោរពអនុវត្ត យ៉ាងមឺុងម៉ាត់ និងមានប្រសិទ្ធភាព រាល់បទបញ្ជា សេចក្តី ណែនាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គោលនយោបាយរបស់រាជរដ្ឋាភិបាល ចូលរួមយ៉ាងសកម្ម ការពារ សន្តិសុខ សុវត្ថិភាព និងស្តារអភិវឌ្ឍន៍ប្រទេស ។ បើ ប្រៀបទៅនឹងប្រទេសក្នុងសហគមន៍អាស៊ា​ន បង្ហាញឲ្យឃើញពីគុណភាព សមត្ថភាព សម្រាប់កសាងធនធានមនុស្សតម្រូវឲ្យ យកចិត្តទុកដាក់ការងារវិទ្យុទាក់ទង ដែល ជាសរសៃឈាមរបស់ខ.ភ.ម.។ ពិសេស ធានារ៉ាប់រងកិច្ចការពារមាតុភូមិឆ្លើយតប ទៅនឹងការធ្វើសមាហរណកម្ម សមស្រប ទាន់ពេលវេលា តាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កសាង ធនធានម​នុស្ស ប្រកបដោយសមត្ថភាព ក្នុងកិច្ចការពារមាតុភូមិ ។

ក្នុងនោះកម្មសិក្សាការីទាំងអស់ ត្រូវ គោរពឲ្យបានមឺុងម៉ាត់ រាល់បទបញ្ជាសារា ចរណែនាំ លក្ខន្តិកៈ បទដ្ឋានគតិយុត្តិ ប្រកាន់ខ្ជាប់ប្រពៃណី សេចក្តីថ្លែថ្នូរ របស់ ខ.ភ.ម.ក្លាយជាកម្លាំងរបស់ប្រជាជាតិ ដើម្បីបុព្វហេតុការពារមាតុភូមិ និងប្រជា ពលរដ្ឋចូលរួមរក្សាសន្តិភាព សណ្តាប់ធ្នាប់ និង ទប់ស្កាត់រាល់បទល្មើសផ្សេងៗផងដែរ ៕

Untitled-1

ដោយ៖ សុខដុម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print