ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឯម ថុន ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល ។ សម្ភារដែលនៅខាងក្នុងកាបូបត្រូវជនសង្ស័យឆក់យកទៅនោះមានលុយជិត៧០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណមួយ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅទិញអីវ៉ាន់លក់ ដោយក្រវាត់កាបូបលុយនៅចង្កេះធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយលូកចុចគន្លឹះកាបូបតែមិនបានសម្រេច។ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានឈប់ម៉ូតូភ្លាមនោះស្រាប់តែមានបក្ខពួក២នាក់ទៀតមកពីក្រោយឆក់យកកាបូបបានសម្រេចរួចគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមច្បាប់៕ ដោយ៖សុខាសែនជ័យ