ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ប្រតិបត្ដិការតាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅឃ្លាំងជួលមួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័ចំនួន១០នាក់ និងសារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំងសម្ភារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ស៊ើបអង្កេត រកជនសង្ស័យដែលពាក់ព័ន្ធ ខណៈបទល្មើសនេះមានទ្រង់ទ្រាយធំ ។ ក្នុងនោះក៏មានវត្តមានលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងប្រតិបត្តិការបង្ក្រាបថ្នាំញៀននេះ បន្ទាប់ពីមានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ ។
សង្ឃឹមថាសមត្ថកិច្ច នៅបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកជនដែលពាក់ព័ន្ធ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ : សហការី