សមត្ថកិច្ចកងរាជអាវុធបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយ​ខុសច្បាប់ ​នូវសារធាតុញៀន​ និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅ​ឃ្លាំងជួល​មួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ចជំនាញ​បាន​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ ឃាត់ខ្លួនជនសង្ស័ចំនួន១០នាក់ និងសារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំងសម្ភារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ចជំនាញ​បាន​ស្រាវជ្រាវ ស៊ើបអង្កេត រកជនសង្ស័យដែលពាក់ព័ន្ធ ខណៈបទល្មើសនេះមានទ្រង់ទ្រាយធំ ។ ក្នុងនោះក៏មានវត្តមានលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងប្រតិបត្តិការបង្ក្រាបថ្នាំញៀននេះ បន្ទាប់ពីមានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ ។
សង្ឃឹមថាសមត្ថកិច្ច នៅបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកជនដែលពាក់ព័ន្ធ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print