រដ្ឋបាលខេត្ត​កែប​៖​ តោះនាំមនុស្សជាទីស្រលាញ់​ ទៅលេងខេត្តកែប​

ចែករំលែក៖

ខេត្តកែប៖​ រដ្ឋបាលខេត្ត​កែប​ នៅព្រឹកថ្ងៃសៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​ ដេីម្បីអបអរសាទរ​ក្នុងឱកាសឆ្លងឆ្នាំ២០២២​-២០២៣​ នេះ​ រដ្ឋបាលខេត្ត​ នឹងរៀបចំកម្មវិធីកំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ រួម ជាមួយនឹងការប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម។ ជាពិសេសនៅយប់ឆ្លងឆ្នាំនេះ​ នឹងមានការអុជកាំជ្រួច និងបង្ហោះគោម ជាច្រេីន​ផងដែរ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកែប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២២-២០២៣ និងអបអរសាទរខួប លើកទី៤៤ នៃ ទិវាបុណ្យជាតិជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) រដ្ឋបាលខេត្តនិង រៀបចំឱ្យមានព្រឹត្តិការណ៍ កំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ រួម ជាមួយនឹងការប្រគុំតន្រ្តី អុជកាំជ្រួច និងបង្ហោះគោម ទៅតាមពេលវេលាដូចខាងក្រោម៖

១.ការប្រគុំតន្ត្រី ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅទីតាំង បរិវេណឆ្នេរជ្រោយដូង

២.ពិធីបង្ហើរខ្លែងខ្មែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល ស្ថិតនៅសួនច្បារមុខសាលាខេត្ត

៣.ពិធីអុំទូកផ្កាចារសមុទ្រ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹកតទៅ ស្ថិតនៅ ឆ្នេរលេងទឹកខេត្ត

៤. អុជកាំជ្រួច និងបង្ហោះគោម នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីយប់ រហូត ដល់ម៉ោង ១២០០ រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

ដើម្បីញ៉ាំងឱ្យបរិយាកាសក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅប្រកបដោយមហោឡារិក អធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកែប សូមគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ។

គួររម្លឹកថា​ កាលពីពេលថ្មីៗនេះ​រដ្ឋបាលខេត្ត​កែប​ ក៏បានចេញសេចក្តីណនាំស្តីពីការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លងចូលឆ្នាំ២០២៣។

...

សូមបញ្ជាក់ដែរថា​ ខេត្តកែប គឺជាខេត្តទេសចរណ៍ធម្មជាតិ​ ដែលបច្ចុប្បន្នកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print