រថយន្ត‌សាំយ៉ុងបុកម៉ូតូ WAVE បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាកសាំយ៉ុង១គ្រឿង បានបើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាកវ៉េវ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចគល់ស្ពានសេកុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ‌ឈ្មោះជីវ ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែក សង្កាត់ក្រុង‌ស្ទឹងត្រែង ខេត្តស្ទឹងត្រែង‌ ៕

d6c3aed3-df8d-4ce6-afa6-52bde2032dc8

48096ce8-d1eb-4dca-b936-491efbdda6a0

1fe2404a-3287-4e4d-8475-17e9b3570e46

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print