អ៊ាម វន្នី វិលមកកម្ពុជាវិញក្រោយបញ្ចប់ការច្រៀងនៅអាមេរិក និងបារាំង

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជន Cambodian Idol លោក អ៊ាម វន្នី បានធ្វើឲ្យអ្នកគាំទ្រក្រៅស្រុករីករាយជាខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះបានវត្តមាននៅលើទឹកនៅលើទឹកដីនៃសហរដ្ឋអាមេរិក និងប្រទេសបារាំង។ អ្នកចម្រៀងរូបនេះបានវិលមកដល់កម្ពុជាវិញហើយនារសៀលថ្ងៃទី២ ខែមិថុនា នេះបន្ទាប់ពីចេញទៅច្រៀងរាំនៅប្រទេសខាងលើអស់ជាច្រើនខែ។

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នេះលោកបានចេញដំណើរទៅច្រៀងនៅសហរដ្ឋអាមេរិកជាលើកដំបូងស្របតាមការចង់បានរបស់អ្នកគាំទ្រនៅនោះ។ តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះបានចេញដំណើរពីកម្ពុជា ដោយរួមដំណើរជាមួយនឹងសិល្បករចម្រៀង លោក យឹង យន កញ្ញា រស់ ម៉ូនីកា និងវិចិត្រករម្នាក់ផងដែរ ដែលគោលបំណងសំខាន់គឺការចូលរួមសម្ពោធសារមន្ទីរមួយឈ្មោះថា «សារមន្ទីរសិល្បៈមរតកខ្មែរ» ។

បន្ទាប់ពីធ្វើដំណើរចេញទៅច្រៀងរាំលើកដំបូងនៅសហរដ្ឋអាមេរិក តារាចម្រៀងសំនៀងថ្នម អ៊ាម វន្នី បានបង្ហាញវត្តមានក្នុងកម្មវីធីប្រគុំតន្ត្រី និងកម្មវិធីសប្បុរសធម៌ស្វែងរកថវិការជួយដល់កុមារកំព្រា សិស្សក្រីក្រនៅកម្ពុជាដែលជាការរៀបចំឡើងរបស់អង្គការអាយឃែរ។  ក្រៅពីការប្រគុំតន្ត្រី សប្បុរសធម៌នេះដែរ តារាចម្រៀង អ៊ាម វន្នី បាននិពន្ធបទចម្រៀងថ្មីពិរោះរណ្តំចិត្តមួយបទគឺបទ «ផ្ញើស្នេហ៍នៅមីនីសូតា» ដើម្បីទុកជាចំណងដៃនិងជាអនុស្សាវរីយគ្រាដែលលោកបានចេញច្រៀងនៅទីនោះ។

បញ្ចប់ការច្រៀងរាំនៅសហរដ្ឋអាមេរិកចំនួន៦សប្តាហ៍ដោយទទួលបាននូវភាពជោគជ័យនោះ ម្ចាស់បទ «ស្អប់ស្នេហ៍ដំបូង» រូបនេះបានបន្តដំណើរចេញទៅច្រៀងរាំបន្តនៅលើទឹកដីនៃប្រទេសបារាំង។ ក្រៅពីប្រទេសទាំងពីរ អ៊ាម វន្នីក៏បានធ្វើដំណើរកម្សាន្តនៅលើបណ្តាប្រទេសចំនួន៦ផ្សេងទៀតនៃតំបន់អ៊ឺរ៉ុបផងដែរ។ ទោះជាយ៉ាងណាលោកបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា «៨ប្រទេសដែលខ្ញុំបានទៅដល់ធ្វើឲ្យខ្ញុំគិតថា ពិភពលោកនេះមិនធំពេកនោះទេ ហើយទីកន្លែងដែលល្អសម្រាប់ខ្ញុំគឺមិនមែនប្រទេសទាំងនោះនោះឡើយ ក្នុងចិត្តខ្ញុំនៅតែគិតថា កម្ពុជាជាទឹកដីអឆ្ឆរិយៈក្នុងចិត្តជានិច្ច»។

ក្រោយវិលពីប្រទេសបារាំងតារាចម្រៀងរូបនេះគ្រោងនឹងចូលរួមកម្មវិធីប្រគុំតន្ត្រីនានាទៅតាមការអញ្ជើញរបស់អ្នកផលិតកម្មវិធី។ លោកក៏គ្រោងនឹងចែករំលែងបទពិសោធន៍និងចំណេះដឹងដែលបានមកពីការចេញទៅច្រៀងរាំនៅបណ្តាប្រទេសរីកចម្រើនទាំងនោះដូចទៅនឹងអ្វីដែលោកចង់បានពីការចេញដំណើរទៅក្រៅស្រុកគឺចង់ជួបអ្នកគាំទ្រហើយលោកចង់បង្ហាញអ្វីដែលថ្មីប្លែក ពិសេសដល់អ្នកទស្សនា និងអ្នកស្តាប់ ស្វែងរកបទពិសោធន៍ថ្មីៗល្អៗមកអភិវឌ្ឍន៍ខ្លួនឯងបន្តទៀត។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសបារាំង អ៊ាម វន្នី ក៏កំពុងពិចារណាក្នុងការទទួលយកសំណើរពីអ្នកផលិតកម្មវិធីនៅប្រទេសកាណាដាផងដែរ ៕

1 (2)

1 (1)

1 (3)

1 (4)

1 (5)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print