អង្គការតម្លាភាព ភេទ មានឈ្មោះថា «Free the Nipple » បានដាក់លិខិតប្តឹងរដ្ឋាភិបាលទីក្រុង Fort Collins រដ្ឋColorado អាមេរិកដោយចោទប្រកាន់ថា បាននប្រកាន់ភេទ ដោយមិនអនុញ្ញាត្តិឲ្យស្ត្រីអាចដោះអាវប្រលេងសុដននៅទីសាធារណៈ។
កាលពីថ្ងៃទី១ ខែមិថុនា អ្នកបង្កើត Free The Nipple (សេរីភាពប្រលេងសុដន)គឺនាង Brittiany Hoagland និង សមាជិកក្រុម Samantha Six បានបង្ហាញខ្លួននៅក្នុងសន្និសីទដើម្បីប្រកាសពីការប្តឹងខាងលើ។
តាមពាក្យបណ្តឹងច្បាប់ហាមស្ត្រីដោះអាវបង្ហាញសុដននៅទីសាធារណ ដែលបានអនុម័តកាលពីឆ្នាំ២០១៥ គឺជាការតឹងតែងខ្លាំងពេក។ នៅក្នុងពាក្យបណ្តឹងក៏បានបញ្ចាក់ថា រដ្ឋតូចៗចំនួន៣០ របស់អាមេរិកក៏ដូចជាទីក្រុង Nenver, Boulder និង New York បានទទួលស្កាល់សិទ្ធប្រលេងដើមទ្រូងនៅទីសាធារណរបស់ស្ត្រី។
ចំណែកនៅតំបន់ Fort Colins ស្ត្រីប្រលេងដើមទ្រូងនៅទីសាធារណៈអាចត្រូវជាប់គុក១៨០ថ្ងៃ និងផាក់ពិន័យជាប្រាក់ ២,៦៥០ដុល្លារ។ ចំណែកបុរសវិញអាចដោះអាវនៅទីសាធារណបានដោយគ្មានកំហុស។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ជាការប្រកាន់ភេទយ៉ាងធ្ងន់មិនអាចទទួលយកបានឡើយ៕
ប្រែសម្រួល៖ សាធី