Haaland រកបាន២គ្រាប់ជួយឲ្យ Man City បន្តកាន់កាប់លេខ២នៅ Premier League

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League ខណៈដែលManchester City បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Leeds ដើម្បីកាត់បន្ថយការនាំមុខរបស់ Arsenal នៅលើកំពូលតារាងមកត្រឹម៥ពិន្ទុ។

ដោយមានការខកចិត្តដោយក្រុមម្ចាស់ផ្ទះដែលត្រូវក្រុមភ្ញៀវ Man City បន្តដាក់សម្ពាធនៅតង់ទី១ដោយក្រុមមេឃខៀវដណ្តើមបានការនាំមុខមុននឹងចប់ការប្រកួតក្នុងវគ្គទី១ ដែលរកបានដោយកីឡាករ Rodri នៅនាទីទី៤៥+១។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធមុតស្រួច Haaland បានអបអរជាមួយនឹងគ្រាប់បាល់២គ្រាប់ម្នាក់ឯង នៅនាទីទី៥១ និងនាទីទី៦៤ ពីការបញ្ចូនបាល់ពីកីឡាករ Jack Grealish ទាំង២គ្រាប់ដែរ។

Man City បានធានាបានជ័យជម្នះដើម្បីឡើងមកឈរនៅលេខរៀងទី២តាមពីក្រោយក្រុមកាំភ្លើងធំ ហើយមាន២ពិន្ទុប្រសើរជាងក្រុមលេខ៣ Newcastle ដែលពួកគេបានឈ្នះគូប្រកួតដែរកាលពីថ្ងៃចន្ទ។ ការប្រកួតដោយភាពតានតឹងសម្រាប់ក្រុមម្ចាស់ផ្ទះបានរកឃើញគ្រាប់បាល់១គ្រាប់លួងចិត្តវិញ ដោយក្រុម Leeds រកបាន១គ្រាប់សងវិញនៅនាទីទី៧៣ រកបានដោយកីឡាករ Struijk ធ្វើឲ្យចប់ការប្រកួត Man City ឈ្នះ៣ទល់១ ធ្វើឲ្យ Leeds ធ្លាក់មកឈរនៅលេខរៀងទី១៥ មាន១៥ពិន្ទុ។

ខណៈដែលមិត្តរួមក្រុមរបស់គាត់ចំនួន១៦នាក់កំពុងប្រកួតប្រជែងសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា Haaland ត្រូវបានបង្ខំឱ្យមើលពីចម្ងាយ ដោយសារការខកខានរបស់ប្រទេសន័រវេសមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងព្រឹត្តិការណ៍នេះ និងត្រៀមខ្លួនជាស្រេចដើម្បីប្រជែងក្នុងវគ្គជម្រុះយូរ៉ូខាងមុខ

ការប្រកួតបន្ទាប់ Man City នៅសល់ពេលតែ៣ថ្ងៃប៉ុណ្ណោះដើម្បីរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចរបស់ Everton នៅថ្ងៃចូលឆ្នាំសកល។ ការទទួលជ័យជម្នះនឹងធ្វើឱ្យមានភាពក្តៅគគុកលើក្រុម Arsenal ដែលត្រូវប្រកួតនៅល្ងាចជាមួយនឹងBrighton (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print