ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញៈ នាព្រឹកវេលាម៉ោង៨និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០១៦។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជានាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយកសាលាកំបូល និងបជ្ឈមណ្ឌលភ្នំជំរាយ នាយរងសេនាធិការដ្ឋាន ស្នងការរង នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថអញ្ជើញចូលរួមជាច្រើនរូបផងដែរ៕​

image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print