ខេត្តតាកែវ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកស្រុកអ្នកភូមិមកចោមរោមមើលយុវជនសតិមិនពេញលក្ខណៈម្នាក់បានចង.កបញ្ចប់ជីវិតខ្លួននៅក្នុងបន្ទប់ទឹកសង្ស័យធុញទ្រាន់និងជំងឺប្រចាំកាយ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ម្តាយរបស់ជនរងគ្រោះបានរៀបរាបទាំងទឹកភ្នែកថា កូនប្រុសគាត់មានឈ្មោះ ហួង វណ្ណា អាយុ២៥ឆ្នាំ រស់នៅជាមួយគាត់ក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នានិងមានជំងឺសសៃប្រសាទរ៉ាំរ៉ៃជាប់ខ្លួនជាយូរណាស់មកហើយ ទើបតែយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កូនប្រុសគាត់បាននិយាយជាមួយនិងគាត់ដូចជាអស់សង្ឃឹមថា «ម៉ែឲ្យគ្រូពេទ្យមកមើលខ្ញុំឬក៏ឲ្យមកសម្លាប់ខ្ញុំ?» ពេលនេះបាត់គ្រួពេទ្យទៅណាហើយ គាត់ក៏សួរថា «កូនឯងលេបថ្នាំហើយនៅ ?» គេឆ្លើយថា «លេបហើយ» ប៉ុន្តែមិនដឹងជាអ្នកណាមកនិយាយជាមួយកូននៅលើក្បាលទេ ហើយនិយាយមកកាន់គាត់ទៀតថា «ម៉ែ! កូនប្រហែលមិនរស់ទេ» តែគាត់មិនចាប់អារម្មណ៍សម្តីដែលកូនគាត់និយាយនោះទេ។ លុះព្រឹកឡើងភ្ញាក់ពីដេកស្រាប់តែប្រទះឃើញកូនគាត់ចង.កសម្លាប់ខ្លួនមិនដឹងពីពេលណានៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុនិងបានពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនប្រាកដមែន ។ សាកសពជនរងគ្រោះបច្ចុប្បន្នត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីសូរិកា