អាកាសយានដ្ឋានម៉ានីល ជួបប្រទះនឹងបញ្ហាក្នុងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដោយសារតែដាច់ចរន្តអគ្គិសនី

ចែករំលែក៖

ជើងហោះហើរជាង 360 ត្រូវបានពន្យារពេលនិងលុបចោលឬប្តូរវេន ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល 65.000 នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino របស់ទីក្រុងម៉ានីល ដោយសារតែប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានគាំងដោយសារតែការដាច់ចរន្តអគ្គិសនី។

ហ្វីលីពីនត្រូវផ្អាកជើងហោះហើរទៅនិងមកពីរដ្ឋធានីម៉ានីលអស់រយៈពេលជាច្រើនម៉ោងនៅថ្ងៃចូលឆ្នាំសកលឆ្នាំ 2023 បន្ទាប់ពីប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមិនដំណើរការដោយសារតែដាច់ភ្លើងនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។ ឧបទ្ទវហេតុនេះក៏បានរារាំងការហោះហើរទៅកាន់គោលដៅផ្សេងទៀតពីការប្រើប្រាស់ដែនអាកាសរបស់ប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា តើជើងហោះហើរប៉ុន្មានផ្សេងទៀតរងផលប៉ះពាល់ដោយប្រយោលដោយសារឧបទ្ទវហេតុនេះដែរឬយ៉ាងណានោះទេ។
រដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន លោក Jaime Bautista បានសុំទោសអ្នកដំណើរចំពោះភាពរអាក់រអួលនេះ ហើយបាននិយាយថា ការដាច់ចរន្តអគ្គិសនីបានបណ្តាលឱ្យប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសកណ្តាលនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បរាជ័យ ហើយថែមទាំងប៉ះពាល់ដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានផ្សេងទៀតក្នុងប្រទេសផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print