រថយន្តសេរីទំនើបម៉ាក ម៉ាស្ដា បើកលឿនបត់មិនប្រយ័ត្ឋជ្រុលទៅបុកបុរសពីរនាក់កំពុងជិះម៉ូតូរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណៈដែលពួកគាត់កំពុងជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ត ម៉ាស្ដា បើកបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងនិងអូសម៉ូតូនៅក្រោមរថយន្តបង្កជិត៣០០ម៉ែត្រ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-8118 បានជិះ​ឌុបគ្នាតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4789 បើកបរតាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅបញ្ច្រាស់គ្នា ហើយបានបត់ចង្កូតទៅឆ្វេងដើម្បីឆ្លងទៅផ្លូវម្ខាងទៀត ដោយមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតបុកម៉ូតូដែលជិះដោយបុរសពីរនាក់ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ចំណែកឯម៉ូតូត្រូវបានគៀបជាប់នៅពីក្រោមជាមួយនិងរថយន្តបង្កអូសជិត៣០០ម៉ែត្របែកផ្កាភ្លើងពេញផ្លូវ។

ប្រពភបន្តថា ម៉ូតូរងគ្រោះបានរបួតចេញពីក្រោមរថយន្តហើយរថយន្តបង្កនោះនៅតែមិនព្រមឈប់នោះទេ និងបានបើកព្យាយាមរត់រហូតដល់ផ្លូវ៥១ កែងនិងផ្លូវ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក៏ត្រូវបានម្ចាស់រថយន្តបង្កនោះឈប់ចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហតុបុរសទាំងពីរនាក់ដែលជាភាគីខាងម៉ូតរងគ្រោះនោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ ហើយសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកធ្វើការវាស់វែង រួចយករថយន្តបង្កនិងម៉ូតូរងគ្រោះនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមនីតិវិធី៕

1 (1)

1 (1)

1 (2)

1 (2)

1 (3)

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print