អាជីវកម្មផលិតទឹកសុទ្ធអត់ច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចនិងជំនាញចុះបិទផ្អាកជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបានសហការជាមួយមន្ទីរឧស្សាហកម្មចុះបិទទីតាំងអាជីវកម្មផលិតទឹកសុទ្ធគ្មានច្បាប់ គ្មានអនាម័យ មួយកន្លែងយីហោ គីរីសិទ្ធ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ទីតាំងនេះមិនមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញ ។
លោកវីរសនីយ៍ទោ សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាបបានឱ្យដឹងថា ការចុះផ្អាកទីតាំងផលិតទឹកសុទ្ធខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងរបស់លោកបានរកឃើញភស្តុតាងច្បាស់លាស់ថា អាជីវកម្មមួយនេះ គ្មានច្បាប់អនុញ្ញាតពីមន្ទីរជំនាញទាល់តែសោះ ។ ម្ចាស់ទីតាំងមានឈ្មោះ សួន ព្រលឹង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ចំណែក លោកតុប ធឿន ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា ម្ចាស់ ទីតាំងអាជីវកម្មផលិតទឹកសុទ្ធនេះ បានដាក់ពាក្យសុំច្បាប់រួចរាល់ហើយ តែច្បាប់នោះ មិនទាន់ធ្លាក់មកដល់ដោយឃើញថា ច្បាប់វាយឺតយ៉ាវ ទើបគាត់ក៏លួចផលិតទឹកសុទ្ធដោយខុសច្បាប់ឡើងបែបនេះទៅ ដូច្នេះលោក ត្រូវតែសម្រេចចិត្តសហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបិទទីតាំងនេះជាបណ្តោះអាសន្នសិន រង់ចាំពួកគាត់រត់ច្បាប់បានហើយ ទើបអនុញ្ញាតិឱ្យបើកដំណើរវិញ ៕

image image image

ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print