អាវុធហត្ថខណ្ឌពោធិ៍សែឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធជូញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធករណីជូញដូគ្រឿងញៀនខណះកម្លាំងអាវុធហត្ថល្បាត តាមស្រាវជ្រាវនិងឃាត់ ឆែករកមើលជាក់ស្តែងពុំមានថ្នាំឡើយ ជាថង់ទទេ ។
ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅ ក្បែរផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួន មនុស្សទាំង៣នាក់ខាងលើ បន្ទាប់ពី កម្លាំងល្បាតរបស់ អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចុះល្បាត និងតាមមុខសញ្ញា សង្ស័យ ឃាត់ខ្លួនមនុស្សទាំង៣នាក់ខាងលើ ដែលជាមុខសញ្ញាចាស់សង្ស័យចែកចាយគ្រឿងញៀន ហើយឃាត់ឆែកត្រួតពិនិត្យជាក់ស្តែង មានតែថង់ វេចខ្ចប់ ទទេ ពុំមានថ្នាំ ។
តាមចម្លើយសារភាពពីជនសង្ស័យម្នាក់ប្រាប់ថា ខ្លួនពិតជា មកទិញថ្នាំញៀនពិតប្រាកដមែននៅទីតាំងខាងលើ ហុចលុយ ហុចថ្នាំ បែជាប៉ះចំមានតែថង់ រុំជាដុំទទេទៅវិញ ។ ប្រភពដដែលបន្តទៀតថា ខ្លួនពិតជា ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

ទោះជាយ៉ាងណាក៏ដោយ ថ្វីបើ សមត្ថកិច្ច ចុះប្រតិបត្តិការបង្ក្រាប ប៉ះចំ ជនសង្ស័យ ឆែករកមើលពុំមានថ្នាំក៏ពិតមែន តែមនុស្សទាំង៣នាក់ គឺជាមុខសញ្ញាចាស់ដែលត្រូវបានកម្លាំងអាវុធហត្ថកំណត់មកជាយូមកហើយ ។ ក្រោយពីឃាត់ខ្លួនបាន នាំទៅធ្វើការសាកសួរ ធ្វើសាវតាជាតិ នៅផ្នែកជំនាញ ទីបញ្ជាការអាវុធក្រុងភ្នំពេញ ជាមុនសិន ដើម្បីស្រាវជ្រាវ រកមុខសញ្ញាជួញដូរគ្រឿងញៀនបន្តទៀត ៕

image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print