រថយន្តកុងតឺន័របត់ស្តាំមិនប្រយ័ត្នកិនម៉ូតូគុបជាប់ក្រោមរថយន្តតែសំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រ ១គ្រឿង បើកបត់ស្តាំមិនប្រយ័ត្នជ្រុលកិនម៉ូតូបណ្តាលឲ្យគៀបជាប់ក្រោមរថយន្ត តែគ្មានមនុស្សរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភ្លើងស្តុបអូរដឹមកប់ស្រូវ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីពីកន្លែហកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាក​លេខ តាកែវ 1D-4838 ១គ្រឿងជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ចំណែករថយន្តបង្ករម៉ាក ហ៊ីយាន់ដាយ ដឹកទំនិញ ពណ៌ទឹក ក្រូចពាក់ស្លាកលេខភ្នំពេញ 3D-4713 បើកទិសដៅស្របគ្នា ខណៈមកដល់កន្លែងកើតហេតុជាផ្លូវកែងអក្សរ T បត់ទៅផ្លូវអូរដឹមកប់ស្រូវ រថយន្តបានបត់មកខាងស្តាំដៃចៃដន្យម៉ូតូ រងគ្រោះបានមកទន្ទឹមគ្នានិងរថយន្ត ដោយរថយន្តខ្ពស់និងវែងមើលមិនឃើញម៉ូតូនៅក្បែរ ទើបបណ្តាលឲ្យកៀរនិងកិនម៉ូតូគុបរងការខូតខាតស្ទើទាំងស្រុង ចំណែកអ្នកជិះម៉ូតូពិតជាសំណាងល្អណស់ដែលគេចផុតពីកង់រថយន្ត ហើយរថយន្តកិនម៉ូតូអូសជាង ១០ម៉ែត្រទើបឈប់ ត្រូវប្រជាពលរដ្ធចាប់អ្នកបើកបរបាននៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ តែភាគីទាំងសងខាង បានសុំសម្រួលគ្នាសិន លុះជាង១ម៉ោងក្រោយមក ដោយការចរចារគ្នាមិនត្រូវ ខាងម៉ូតូទារ ៥០០ដុល្លារចំណែកខាងរថយន្តព្រមតែ១០៩ដុល្លារ ទើបព្រមឲ្យសមត្ថកិច្ចជំនាញវាស់វែងយករថយន្តនិងម៉ូតូទៅទុកនៅជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

image1
image2

image3

image4

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print