ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកមុខបែកមាត់ត្រូវបានត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលកំពុងជិះម៉ូតូត្រូវរថយន្ដបើកឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នបុកពេញទំហឹងបណ្ដាលឲ្យប៉ើុងជិត១០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកែងនិងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AG-8490 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តមទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដ១គ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2351 បើកបរដោយបុរសជនជាតិកូរ៉េនិងរួមជាមួយនារីខ្មែរម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបំណងឆ្លងមហាវិថីព្រះនរោត្ដមមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជិ១០ម៉ែត្រនិងម្ចាស់ម៉ូូតូរងរបួសបែកមុខបែកមាត់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុហើយធ្វើការសម្របសម្រួលគ្នា ហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយព្រមសងថ្លៃការខូចខាតនិងព្យាបាលរបួសចំនួន ២៧០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើហេតុតែម្ដង ព្រោះមិនចង់មានរឿងវែងឆ្ងាយនិងមិនចង់រំខានដល់សមត្ថកិច្ចផងដែរនោះ។
ចំណែកជនរងគ្រោះក្រោយពេលនិយាយត្រូវគ្នាត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកកទៅព្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ៕
ដោយ៖ ព្រែកជ័យ