ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារទី០៣ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ៣គោលដៅ បន្ដបន្ទាប់គ្នា និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ (ស្រី ០២នាក់) កាលពីថ្ងៃទី០២ ខែមករាម្សិលមិញ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ៖
១.ឈ្មោះ ស្រី គឹមជីមាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
២.ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៣.ឈ្មោះ សុទ្ធ សេងឡាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៤.ឈ្មោះ សាំង ប៊ុនសេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៥.ឈ្មោះ សំ ម៉ារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ ។
៦.ឈ្មោះ សុខ ស្រីលីន ភេទស្រី ២៩ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ ។
ដោយឡែកវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ ថ្នាំគ្រាប់សញ្ញា (WY) ចំនួន ០៣គ្រាប់ ប្រភេទថ្នាំអ៉ិចស្ដាស៊ីចំនួន ០២ គ្រាប់ ទូរស័ព្ទចំនួន ១០គ្រឿង ម៉ូតូ ០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង កាំភ្លើងខ្លី ០១ដើម (គ្រាប់ចំនួន ៣៧ គ្រាប់) និងលិខិតឆ្លងដែន ០១ក្បាល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ៕ ដោយ៖សហការី