លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវ ១០ចំណុច ដូចខាងក្រោម :

១- សុន ឆ័យ មិនបាច់និយាយកែកំហុសទេ = ទោះជានិយាយយ៉ាងណាក៏គេចមិនរួចដែរ?

២-  ប្រែតអាដាំគ្មានសិទ្ធិអីលូកដៃចូលកិច្ចការតុលាការកម្ពុជាទេ = តុលាការបារាំងជារបស់បារាំង ឯតុលាការខ្មែរជាតុលាការរបស់ខ្មែរឮ?

៣- តុលាការប្រទេសណាមានឆន្ទានុសិទ្ធិដោយឡែកសម្រាប់ប្រទេសនោះ = មិនអាចដូចគ្នានៅគ្រប់ប្រទេសទេ?

៤- បញ្ហាអគ្គីភ័យកាសុីណូនៅប៉ោយប៉ែតគឺជាឧបទ្ទវហេតុចៃដន្យ = មិនអាចឲ្យនរណាទទួលខុសត្រូវទេ?

៥- ប្រែតអាដាំមិនចង់ឲ្យកម្ពុជាប្រើច្បាប់ = តើគាត់ចង់ឲ្យកម្ពុជាប្រើគល់ប្ញស្សីឬ?

៦- កងប្រដាប់អាវុធក៏ជាពលរដ្ឋដែរ = ទោះបីធ្វើយោធានិងប៉ូលីស អត់មានច្បាប់ណាដកសិទ្ធិពលរដ្ឋទេ?

៧- បើដឹងថារាជរដ្ឋាភិបាលប្រើច្បាប់ = កុំតែប្រព្រឹត្តល្មើសច្បាប់ទៅវាចប់ហើយ?

៨- បើមិនប្តឹងទារសំណងជម្ងឺចិត្តខ្ពស់ទេ = អាជនដែលចូលចិត្តលាបពណ៌គេចោទគេវាយប្រហារគេដោយអត់មានភ័ស្តុតាង មិនរាងចាលទេ?

៩- ការចោទគេថាជាចោរលួច ចោរប្លន់ = មិនមែនជាសិទ្ធិសេរីភាពដែលត្រូវធ្វើទេ?

១០- ចង់បង់សងជម្ងឺចិត្ត១ដុល្លា = ទៅជេរគេ ចោទគេនៅស្រុកបារាំងទៅ កុំជេរគេ ចោទគេនៅស្រុកខ្មែរ? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print