សម្តេចតេជោ ហ៊ុនសែន : ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗ វិញ ខ្ញុំកាន់តែសប្បាយចិត្តដោយឃើញ ក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ : ទោះជាជាប់រវល់ការងារ ប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ ឆ្លៀតអញ្ជើញមកហាត់ប្រាណ ហត់បន្តិចមែន តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការសប្បាយចិត្ត ក្រោយទទួលដំណឹងថា,នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលត្រូវជាក្មួយប្រសារ បានធ្វើការសម្របសម្រួល អោយ លោក ហ៊ុន ជា បានមករស់នៅជួបជុំជាមួយភរិយានិងកូនៗ វិញ ។ សម្តេចតេជោ ចាត់ទុកថា, បងប្អូនចេះដោះស្រាយបញ្ហាបានល្អជាមួយគ្នា នេះ។

សូមបញ្ជាក់ថា, នៅមុននេះបន្តិច ! នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, 

ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាកព្រោះមាន

កម្មវិធីការងារ។

សម្តេចតេជោ មានប្រសាសន៍ថា, ជាមួយនឹងការវាយបានល្អក៍បានទទួលព័ត៌មាន ពីនេត សាវឿនដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថាហ៊ុន ជានឹងវឹលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗ វិញខ្ញុំកាន់តែសប្បាយចិត្តដោយឃើញ ក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print