ភ្នំពេញ : នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវ ១០ចំណុច ដូចខាងក្រោម :
១- សុន ឆ័យ មិនបាច់និយាយកែកំហុសទេ = ទោះជានិយាយយ៉ាងណាក៏គេចមិនរួចដែរ?
២- ប្រែតអាដាំគ្មានសិទ្ធិអីលូកដៃចូលកិច្ចការតុលាការកម្ពុជាទេ = តុលាការបារាំងជារបស់បារាំង ឯតុលាការខ្មែរជាតុលាការរបស់ខ្មែរឮ?
៣- តុលាការប្រទេសណាមានឆន្ទានុសិទ្ធិដោយឡែកសម្រាប់ប្រទេសនោះ = មិនអាចដូចគ្នានៅគ្រប់ប្រទេសទេ?
៤- បញ្ហាអគ្គីភ័យកាសុីណូនៅប៉ោយប៉ែតគឺជាឧបទ្ទវហេតុចៃដន្យ = មិនអាចឲ្យនរណាទទួលខុសត្រូវទេ?
៥- ប្រែតអាដាំមិនចង់ឲ្យកម្ពុជាប្រើច្បាប់ = តើគាត់ចង់ឲ្យកម្ពុជាប្រើគល់ប្ញស្សីឬ?
៦- កងប្រដាប់អាវុធក៏ជាពលរដ្ឋដែរ = ទោះបីធ្វើយោធានិងប៉ូលីស អត់មានច្បាប់ណាដកសិទ្ធិពលរដ្ឋទេ?
៧- បើដឹងថារាជរដ្ឋាភិបាលប្រើច្បាប់ = កុំតែប្រព្រឹត្តល្មើសច្បាប់ទៅវាចប់ហើយ?
៨- បើមិនប្តឹងទារសំណងជម្ងឺចិត្តខ្ពស់ទេ = អាជនដែលចូលចិត្តលាបពណ៌គេចោទគេវាយប្រហារគេដោយអត់មានភ័ស្តុតាង មិនរាងចាលទេ?
៩- ការចោទគេថាជាចោរលួច ចោរប្លន់ = មិនមែនជាសិទ្ធិសេរីភាពដែលត្រូវធ្វើទេ?
១០- ចង់បង់សងជម្ងឺចិត្ត១ដុល្លា = ទៅជេរគេ ចោទគេនៅស្រុកបារាំងទៅ កុំជេរគេ ចោទគេនៅស្រុកខ្មែរ? ៕
ដោយ : សហការី