ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនគរបាល ចំនួន៥រូប ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជាអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងមហាផ្ទៃ ជូន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា, ក្នុងនោះមាន
-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន៣រូប គឺ :
ទី១-លោក ហ៊ូ សាគុណ,
ទី៣-លោកស្រី យក់ សុខា
និងទី៣-លោក អ៉ិន បូរ៉ា
-ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ :
ទី១-លោក ចាន់ ស៉ីថា
និងទីលោក យិន ចំណាន។
ព្រះមហាក្សត្រត្រាស់បង្គាប់ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា