ខេត្តកំពង់ឆ្នាំង ៖ ទីចាត់ការការងារព្រំដែនអគ្គបញ្ជាការកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាលជំនាញកិច្ចការព្រំដែនជំនាន់ទី២ដល់នាយទាហាន២០០នាក់មកពីបណ្តា កងឯកភាពនានាចំណុះកងយោធពល ខេមរភូមិន្ទ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅសាលាការពារព្រំដែន(លង្វែក) ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំងក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ឯក សៀក សុជាតិ នាយរងសេនា ធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការតំណាងលោកនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយករងទីចាត់ការការងារព្រំដែនទទួលបន្ទុកសាលាព្រំដែនបានឲ្យដឹងថា វគ្គហ្វឹក ហ្វឺននេះមានរយ:ពេល៦ខែសិក្សាទៅលើចំណេះដឹងទូទៅការអប់រំចិត្តសាស្រ្តជំនាញកិច្ចការព្រំដែន ច្បាប់ពាក់ព័ន្ធព្រំដែន ការ ស្រាវជ្រាវស៊ើបការណ៍តាមព្រំដែន លិខិត បទដ្ឋានរដ្ឋបាល និងកុំព្យូទ័រ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលើ កិច្ចការព្រំដែននេះថា នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤នៅក្នុងសៀវភៅ «ស» ការពារជាតិក៏ដូចជាវិវេចនាការពារជាតិឆ្នាំ២០១៣-២០១៨បាន ផ្តល់អាទិភាពខ្ពស់ខាងកិច្ចការការពារព្រំដែននិងសន្តិសុខលំហសមុទ្រដូច្នេះទីចាត់ការការងារព្រំដែនមានភារកិច្ចដ៏សំខាន់ ក្នុងការធានាប្រសិទ្ធភាព ស្វ័យរ៉ាប់រងការ ពារ បូរណភាពដែនដី កែប្រែតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និង អភិវឌ្ឍន៍។
លោកនាយករងសេនាធិការចម្រុះទទួលបន្ទុកព្រំដែនបានក្រើនរំលឹកដល់សិក្ខាកាម ទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជា របស់សាលាឲ្យបានម៉ឺងម៉ាត់ក្នុងនោះត្រូវ ខិតខំក្រេបជញ្ជក់យកចំណេះដឹងលើជំនាញកិច្ចការព្រំដែនយកទៅបម្រើប្រយោជន៍ សម្រាប់ប្រទេសជាតិ ។
ជាមួយនឹងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរលោកក៏បាននាំយកថវិការបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចំនួន១០លានរៀលឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន ផងដែរ ៕
ដោយ៖ សុខដុម