ក្មេង​ទំនើង​ពីរក្រុម​ ប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាម៉ូរ៉ៃ ធ្វើសកម្មភាពដេញកាប់គ្នា​ និងផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យយុវជនម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ មានករណី​ក្រុមក្មេង​ទំនើងចំនួន​ពីរក្រុម​ បា​នប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាម៉ូរ៉ៃ មកធ្វើសកម្មភាពដេញកាប់គ្នា​ និងផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យយុវជនម្នាក់របួសស្រាលម្នា​ក់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ករណី​ខាងលើ​នេះ​ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចមុខអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ​ បានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនមួយក្រុមមានប្រុសស្រីប្រមាណជា១៥ នាក់បាននាំគ្នាមកអង្គុយលេងជួបជុំជជែកគ្នានៅខាងមុខអាគារបុរីកីឡា ដូចរាល់សព្វដង។​ ស្រាប់​តែ​មួយសន្ទុះក្រោយមក​ គេឃើញ​មានយុវជនមួយក្រុមទៀតមានគ្នា ៦នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាម៉ូរៃ បានជិះមកខាងមុខអាគារ ហើយបាននាំគ្នាចុះពីលើម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់ចំនួនមួយគ្រាប់ និងដកដាវសាម៉ូរ៉ៃចុះដេញកាប់ក្រុមយុវជនរងគ្រោះ បណ្តាលឱ្យរងរបួសចំកែងជើងម្នាក់។ ចំណែក​ជនរងគ្រោះផ្សេងៗទៀតបាននាំគ្នារត់ចូលទៅក្នុងអាគារ​ និងស្រែកឱ្យគេឯងជួយទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ រាបាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែេ។

ប្រភពដដែលបន្តថា​ បន្ទាប់ពី​ក្រុមជនបង្កធ្វើសកម្មភាពរួច ក៏នាំគ្នាជិះម៉ូតូ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយ​សុវត្ថិ​ភាព​។

...

ក្រោយកេីតហេតុ​ គេឃើញ​កម្លាំង​សមត្ថកិច្ចមូលដ្ឋាន​ បានចុះទៅដល់កន្លែងកេីតហេតុ​ និងណែនាំឱ្យភាគីយុវជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលវាលវង់​ ដើម្បីដាក់ពាក្យបណ្ដឹងងាយស្រួលកំណត់មុខសញ្ញា​ ដេីម្បីធ្វើការស្រាវជ្រាវស្វែងរកក្រុមជនបង្ក និងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print