ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី 4 ខែមករា ឆ្នាំ 2023 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំសហការជាមួយរដ្ឋបាល
ព្រៃឈើស្រុកប្រាសាទសំបូរបង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងបន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមករហូត
ឈានដល់ការឃាត់រថយន្តខាងលើនេះបាន ។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើនេះធ្វើឡើងនៅភូមិតាអោក ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។ រថយន្តដឹកឈើប្រភេទលេខ 1 ដែលសមត្ថកិច្ចឃាត់ចាប់ខាងលើនេះម៉ាក Lexus 470 ពណ៌ទឹកមាស ពាក់ស្លាកលេខ
ភ្នំពេញ 2L-4651 បានដឹកឈើអារជ្រុង ប្រភេទលេខ 1 ឈើត្រសេកចំនួន16ដុំ ។
ក្រោយឃាត់បានរថយន្តនិងវត្ថុតាងឈើត្រសេកប្រភេទលេខ 1រួចមក បានយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្រុក ប្រាសាទសំបូរ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើនៅតែបន្តកើតមាន ទោះបីសមត្ថកិច្ចនិងជំនាញធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ចជំនាញបន្តការរឹតបន្តឹងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីរក្សានូវ ធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសជាតិយើង ៕ ដោយ : សហការី