ភ្នំពេញ : លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកយកពីពាក្យថា, សុជីវធម៌ សីលធម៌ និងគុណធម៌ មកបញ្ជាក់ដូចខាងក្រោម ;
១. សុជីវធម៌ គឺសំដៅលើកាយវិការ និងឥរិយាបថសមរម្យ និងពាក្យសម្តីវាចា ពីរោះ៖ សុភាពរាបសា ដែលសង្គមទទួលស្គាល់ និងឱ្យតម្លៃ។ ជាឥរិយាបថដែល មើលទៅគាប់ភ្នែក និងពាក្យសម្ដី ដែលស្តាប់ទៅមិនទើសត្រចៀក ដែលមនុស្ស ទូទៅក្នុងសង្គមត្រូវតែនាំគា្នប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ នោះគឺជា សុជីវធម៌។
២. សីលធម៌ គឺសំដៅទៅលើទឹកចិត្ត និងចេតនានៃទង្វើ ជាជាងកាយវិការ ឥរិយាបថ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវចរិតនិស្ស័យល្អៗ និងគំនិត ល្អៗរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគួរគប្បីណា មួយ ឬមិនបង្កការក្តៅក្រហាយ ឬការឈឺចាប់ដល់អ្នកដទៃ នោះគេហៅថា សីលធម៌។
៣. គុណធម៌ គឹជាទឹកចិត្តអាណិតមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ ជួយអ្នកដទៃតាមរបៀប ឬមធ្យោបាយណាមួយដោយសុចរិតបរិសុទ្ធ។ គេអាច និយាយបានថា ឱ្យតែនរណាម្នាក់ ឬសង្គមតូចណាមួយទទួលបានអ្វីមួយពីបុគ្គល ណាម្នាក់ ឬក្រុមណាមួយនូវអំពើល្អ អំពើដែលមានប្រយោជន៍ ការអធ្យាស្រ័យ ការជួយយកអាសា ឬជួយសង្គ្រោះ ឬក៏ការលើកលែងទោសឱ្យនោះ នោះហើយគឺ គុណធម៌ ៕
ដោយ : សិលា