ខេត្តកោះកុង៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញពីធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែប ស្ថិតក្នុងឧទ្យានជាតិ ជួរភ្នំក្រវ៉ាញ!
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។
សូមជម្រាបជូនថា ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូ ម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។ ត្រូវធ្វើដំណើរឡាន/ម៉ូតូ ២៩៥គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំងនិង ១៨គីឡូម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។
ដោយឡែកសម្រាប់អ្នកដេីរថ្មើរជើង ត្រូវប្រេីចម្ងាយ ១៣គីឡូម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប៕ ដោយ៖សហការី