អង្គភាពប្រឆាំងអំពើពុករលួយ ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៣ របស់ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ចែករំលែក៖

ភ្នំពេញ : អង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់ជាដំណឹង ពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា, លោក គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ គឺវេលាម៉ោង ១១:០៦ នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លោក ខូយ លឹមហុង ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និង លោក អ៊ូ វិសាល អគ្គនាយករដ្ឋបាល និងសន្តិសុខ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៣ របស់ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តាមរយៈ៊ លោក គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានោះ លោក គីម សុភៈ ក៏បានប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៣ សម្រាប់ផ្ទាល់ខ្លួនផងដែរ។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា, គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ត្រឹមម៉ោង១១:៣៥ នាទីព្រឹកនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន 14,945 រូប ស្មើនឹង 65.36% នៃចំនួនត្រូវប្រកាសសរុប 22,864រូប ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print