កម្លាំងទាហ៊ានហ្វីលីពីនបានវាយប្រហារដណ្តើមបានទីតាំងហ្វឹកហាត់ទាហ៊ានរបស់ក្រុមអ៊ិស្លាមជ្រុលនិយមស្ថិតនៅស្រុក Butig មានចម្ងាយពីទីក្រុងម៉ានីល ជាង៨០០គីឡូម៉ែត្រ ក្រោយការប៉ះទង្គិចគ្នាជាង១០ថ្ងៃកន្លងមក។
សារព័ត៌មាន AFP បានផ្សាយថា មេបញ្ចាការកងទ័ពហ្វីលីពីនមួយរូបបានបញ្ចាក់ថា ការវាយប្រហារទៅលើក្រុមឧទ្ទាម Maute ដែលជាក្រុមមួយក្នុងចំណោមច្រើនក្រុមនៅក្នុងប្រទេសហ្វីលីពីនធ្លាប់បានស្បថស្មោះត្រង់ជាមួយក្រុមអ៊ិស្លាម IS ។ នៅក្នុងការប៉ះទង្គិចគ្នានោះបណ្តាលឲ្យទាហ៊ានហ្វីលីពីន ៤នាក់ស្លាប់និង១៥នាក់រងរបួស។
ក្រុមទាហ៊ានហ្វីលីពីនក៏បានបញ្ចាក់ថា ពួកគេបានសម្លាប់ក្រុមឧទ្ទាមរាប់សិបនាក់។ លោក Roseller Murillo បានបញ្ចក់ថា មេបញ្ចាកការកងទ័ពហ្វីលីពីនបានបញ្ចាក់ថា ក្រុម Maute បានរត់ចោលទីតាំងរបស់ខ្លួន។ ការវាយប្រហារខាងលើកើតឡើងក្នុងពេលដែលហ្វីលីពីនចាប់ផ្តើមអនុវត្តការបោះសម្អាតក្រុមភេរវកម្មនៅក្នុងប្រទេស។
ក្រុម Maute មានខ្មាន់កាំភ្លើង ១០០នាក់ បានបើកការវាយប្រហារនិងចាប់ជំរិតទាប្រាក់ជាច្រើនករណីនាពេលកន្លងមក។ ក្រុមនេះក៏បានសម្លាប់បុគ្គលិករោងច័ក្រឈើ២នាក់កាលពីខែមេសាកន្លងមកផងដែរ៕
ប្រែសម្រួល៖ សាធី