កីឡាកាយសម្ព័ន្ធកម្ពុជាទៅប្រកួតជើងឯកពិភពលោកលើកទី១៤នៅប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករកីឡាការិនីកាយសម្ព័ន្ធ កម្ពុជា៣នាក់គ្រូបង្វឹកម្នាក់និងចៅក្រមអន្តរជាតិម្នាក់នឹងចេញដំណើរនៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមប្រកួតកីឡាកាយសម្ព័ន្ធជើងឯកពិភពលោកលើកទី១៤នៅទីក្រុងអីុឈន ប្រទេសកូរ៉េខាង ត្បូង ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជាកាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនៅទីលានហ្វឹកហាត់របស់ខ្លួននោះ។

លោក ណយ ផាន់ណា បានប្រាប់ថា ការប្រកួតនេះមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រមាណជាង៥០០នាក់មកពី៤៥ប្រទេសក្នុងនោះកីឡាកាយសម្ព័ន្ធកម្ពុជា របស់យើងក៏មានវត្តមានចូលរួមប្រកួត ប្រជែងជាមួយបណ្តាប្រទេសនានាស្មើមុខស្មើមាត់ដោយសហព័ន្ធបានបញ្ជូនកីឡាករ២នាក់និងកីឡាការិនីម្នាក់លេងវិញ្ញាសាមិចនិងគូផងដែរ ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថៃ្ងទី១៤ខែមិថុនា រហូតដល់ថៃ្ងទី១៩ ខែមិថុនាឆ្នាំ២០១៦ ។

លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ឲ្យដឹងថា សម្រាប់ការចំណាយស្នាក់នៅហូបចុកក្នុងពេលប្រកួតរបស់អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជាគឺស់ប្រមាណជាង១ម៉ឺនដុល្លារហើយថវិកាទាំងនោះទទួលបានការជួយឧបត្ថម្ភពីសំណាក់ក្រសួងអប់រំយុវជននិងកីឡានិងលោក ថោង ខុន ប្រធានសហព័ន្ធនិងលោកឧកញ៉ាសុខហេងអនុប្រធានសហព័ន្ធ៕

1 (2)

1 (1)

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print