កីឡាចំបាប់បង្ហាញពីផែនការសម្រួចយុវជនឆ្ពោះទៅប្រទេសអាហ្សង់ទីនឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បាននឹងកំពុងដំណើរផែនការមេរបស់ខ្លួនក្នុងការបណ្តុះបណ្តាលយុវជនថ្នាលដើម្បីឆ្ពោះទៅចូលរួមការប្រកួតនានាទាំងថ្នាក់ជាតិនិងអន្តរជាតិតាមគោលនយោបាយ របស់ក្រសួងអប់រំយុវជននិងកីឡានិង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺជាទិសដៅសំខាន់សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ហេតុដូច្នេះហើយសហព័ន្ធបានរៀបចំផែនការហ្វឹកហាត់សម្រួចកម្រិតបច្ចេកទេស ដល់យុវជនរបស់ខ្លួនឲ្យបានល្អក្នុងន័យ ឆ្លើយតបនិងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំនៅលើឆាកអន្តរជាតិ ។

ជំហានដំបូងរបស់សហព័ន្ធកីឡាចំបាប់ធ្វើយ៉ាងណាបណ្តុះបណ្តាលថ្នាលវ័យក្មេងៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធបានដឹកនាំការប្រកួតធ្វើតេស្តសមត្ថភាពនិងបច្ចេកទេសយុវជនចំបាប់ប្រមាណ២៥នាក់ក្រោយពីបានប្រមូលផ្តុំមួយរយៈរួចមក។ ក្នុងនោះ១៥នាក់ទទួលបានការឧបត្ថម្ភ របបអាហារពីក្រសួងអប់រំយុវជននិងកីឡានិង១០នាក់ផ្សេងទៀតជាកីឡាករកីឡាការិនីមកពីតាមបណ្តាខេត្តនិងរាជធានី ភ្នំពេញ ។

ចំណែកឯការធ្វើតេសលើកដំបូងនេះសហព័ន្ធជម្រុះចេញ១០នាក់ទុក១៥នាក់ដើម្បីធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ត្រៀមជម្រុះវគ្គទី២និងវគ្គទី៣បន្តទៀតហើយចុងក្រោយសហព័ន្ធទុកតែកីឡាករកីឡាការិនី៥នាក់ប៉ុណ្ណោះហើយអ្នកដែលជាប់ក្នុង ជម្រើសត្រូវហ្វឹកហាត់ត្រៀមចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាចាំបាប់យុវជនអូឡាំពិកនៅប្រទេសអាហ្សង់ទីន ឆ្នាំ២០១៨ ។

លោក ធិន វិចិត្រ មានប្រសាសន៍ថា សម្រាប់ថ្ងៃនេះយើងប្រកួតធ្វើតេស្តបច្ចេក ទេសជម្រុះវគ្គទី១មានកីឡាករកីឡាការិនី២៥នាក់ក្នុងនោះ១៥នាក់បានប្រមូលផ្តុំរួមក្នុងជំរំហ្វឹកហាត់ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ និងដើម្បីត្រៀមចូលរួមប្រកួតកីឡា ចំបាប់នានា ។ ដោយឡែកការធ្វើតេស្តថ្ងៃនេះទទួលបានការជួយឧបត្ថម្ភពីគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីតម្រង់ទិសសម្រាប់ចូលរួមការប្រកួតកីឡាចំបាប់យុវជនអូឡាំពិកនៅប្រទេសអាហ្សង់ទីនឆ្នាំ២០១៨ ។

លោកបានបញ្ជាក់ថា ក្រោយពីសហព័ន្ធស្វែងរកយុវជនដែលជាកីឡាករកីឡាការិនីឆ្នើមសម្រាប់ចូលក្នុងជំរំប្រមូលផ្តុំ៥នាក់នោះយើងទំនងអាចទទួលបានការឧបត្ថម្ភពីសហព័ន្ធកីឡាចំបាប់អន្តរជាតិតាមរយៈNOCC ៕

IMG_1173

IMG_1175

IMG_1178

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print