ឥណ្ឌា​និង​រឿងរ៉ាវ​ដែល​មិន​សូវ​មាន​អ្នក​ណា​ដឹង​នៅ​លើ​ពិភព​លោក​

ចែករំលែក៖

ឥណ្ឌា​មិន​ត្រឹម​តែ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​ទី​២នៅ​​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ជា​​ទី​ផ្សារ​សិល្បៈ​ភាព​យ​ន្ដ, សព្វាវុធ, ពល​ករ​​ស៊ី​ឈ្នួល​ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក​ទៀត​ផង​ ​។

ឥណ្ឌា​ជា​ប្រទេស​ទិញ​សព្វាវុធ​ច្រើន​​បំផុត​ទី​២លើ​ពិភព​លោក

មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​ ​ប្រទេស​ដែល​មាន​ស្ថាន​ភាព​នយោបាយ​​យោធា​ដូច​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​និង​អ៊ី​រ៉ា​ក់​​នឹង​ឈាន​មុខ​គេ​ក្នុង​ការ​ទិញ​សព្វាវុធ​ពី​​បរទេស​ ​។ ប៉ុន្ដែ​ការ​ពិត​​គឺ​ចិន​និង​ឥណ្ឌា​​ឯ​ណោះ​វិញ​ទេ​​ដែល​ជា​ប្រទេស​មហា​ ​អំណាច​តំបន់​អាស៊ី​ដែល​ទើប​តែ​លេច​​ធ្លោ​ក្នុង​សម័យ​កាល​វិបត្ដិ​សេដ្ឋ​កិច្ច​ ​ទើប​​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ទិញ​ស​ព្វាវុ​ធ​ពី​បរទេស​ ​។ ក្នុង​ឆ្នាំ​កន្លង​មក​ចិន​​ទិញ​សព្វាវុធ​ពី​បរទេស​៩ភាគ​រយ​ ​និង​​ឥណ្ឌា​៧ភាគ​រយ​ ​។

តាម​តួ​លេខ​របស់​អង្គ​ការ​ស្រាវជ្រាវ​​ស​ន្ដិ​ភាព​ទី​ក្រុង​ស្ដុក​ខម SIPRI បាន​​បញ្ជាក់​ថា​ ​តម្លៃ​នៃ​ការ​ទិញ​សព្វាវុធ​របស់​ឥណ្ឌា​កើន​ឡើង​ទ្វេ​ដងបើប្រៀបធៀបនិងឆ្នាំ​២០០៩ ដែលមានតែ ២,១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​ចំណោម​សព្វាវុធ​ដែល​ឥណ្ឌា​ទិញ​​ក្នុង​ដំណាក់​កាល​នោះ​រួម​មាន​យ​ន្ដ​ហោះ​​ចម្បាំង​៨២គ្រឿង​ ​ប្រភេទ Sukhoi -30 MKI , រថ​ក្រោះ T-90 របស់​រុ​ស្ស៊ី និង​​ប្រព័ន្ធ​ប្រកាស​អាសន្ន A-50/phalcon របស់​អ៊ី​ស្រា​អែ​ល​ទៀត​ផង​ ​។

ពលរដ្ឋ​ក្រី​ក្រ​១ភាគ​៣លើ​ពិភព​លោក​រស់​នៅ​ប្រទេស​ឥណ្ឌា

តាម​ធនាគារ​ពិភព​លោក​ដែល​បាន​​ប៉ាន់​ប្រមាណ​ថា​ ​មាន​ពលរដ្ឋ​ប្រមាណ​ ​១,៤ពាន់​លាន​នាក់​រស់​នៅ​ក្រោម​កម្រិត​​ក្រី​ក្រ​ ​។ ក្នុង​នោះ​ឥណ្ឌា​មាន​រហូត​ដល់​ ​១ភាគ​៣ ស្មើ​នឹង​៤៥៦លាន​នាក់​ ​។ ចំនួន​​អ្នក​ក្រី​ក្រ​ស្មើ​នឹង​៤២ភាគ​រយ​នៃ​ពលរដ្ឋ​ ​ទូ​ទាំង​ប្រទេស​ឥណ្ឌា​ ​។ តាម​កម្រិត​របស់​ធនាគារ​ពិភព​លោក​​អ្នក​ដែល​រក​បាន​​ប្រាក់​ចំណូល​ ១.២៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ​ស្ថិត​ក្នុង​ខ្សែ​បន្ទាត់​អ្នក​ក្រី​ក្រ​ ​។

ទោះបីរ​ដ្ឋា​ភិ​បា​ល​ឥណ្ឌា​បាន​ខិតខំ​​យ៉ាង​ខ្លាំង​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រី​ក្រ​ ​ប៉ុន្ដែ​ល្បឿន​នៃ​ការ​កាត់​បន្ថយ​អ្នក​ដែល​​រក​ប្រាក់​ចំណូល​ក្រោម​ខ្សែ​បន្ទាត់​ក្រី​ក្រ​​មាន​ការ​យឺត​យ៉ាវ​ ​។

ពល​ករ​ឥណ្ឌា​មាន​១ភាគ​៤នៃ​កម្លាំង​ពល​ករ​ពិភព​លោក

ប្រជា​ជន​ក្នុង​ចន្លោះ​អាយុ​ពី​១៥-៥៩ ឆ្នាំ​នៅ​ឥណ្ឌា​កើន​ឡើង​ពី​ ៥៣.៣ភាគ​រយ​ ​ដល់​ ៥៦.៩ភាគ​រយ​ ​។ រឿង​នេះ​មាន​ន័យ​ថា​ ​ពលរដ្ឋ​ ៣ភាគ​រយ​ក្នុង​ចំណោម​ ១.២ពាន់​លាន​នាក់​នៅ​ឥណ្ឌា​បាន​ចូល​រួម​នៅ​​ក្នុង​ទី​ផ្សារ​ពល​កម្ម​លើ​ពិភព​លោក (តួ​​លេខ​របស់​ធនាគារ​ពិភព​លោក​ឆ្នាំ​​២០០៩) ។ តាម​តួ​លេខ​ពិត​ប្រាកដ​​ចំនួន​ពល​ករ​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១១ នេះ​នឹង​​មាន​រហូត​ដល់​ ៥២៦លាន​នាក់​​កើន​​ឡើង​ ១១ភាគ​រយ​​ប្រៀប​ធៀប​នឹង​ឆ្នាំ​​២០០៦ ដែល​មាន​តែ​ ៤៧២លាន​នាក់​​ស្មើ​នឹង​ ១ភាគ​៤នៃ​កម្លាំង​ពល​ករ​ទាំង​​អស់​នៅ​លើ​ពិភព​លោក​រ​យៈ​ពេល​៣ឆ្នាំ​​ខាង​មុខ​ ​។

តម្លៃ​ទី​ផ្សារ​អចលន​ទ្រព្យ​ទី​ក្រុង​មុម​បៃ​និង​ញូ​វ​ដេ​លី​កើត​ឡើង​ទ្វេ​ដង​រ​យៈ​ពេល​១៨ខែ

តម្លៃ​ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ក្នុង​​ប្រទេស​ឥណ្ឌា​កើន​ឡើង​ខ្ពស់​​ធ្វើ​ឱ្យ​មាន​​អំពើ​ពុក​រលួយ​កើន​ឡើង​ខ្ពស់​ ​។ ធនាគារ ​ ​ជាតិ​ឥណ្ឌា​ក៏​បាន​បង្កើន​ការ​ប្រាក់​រហូត​​ដល់​ ៦ដង​ក្នុង​ឆ្នាំ​កន្លង​មក​ ​ដើម្បី​គ្រប់​​គ្រង​ស្ថាន​ភាព​តម្លៃ​អចលន​ទ្រព្យ​ឡើង​ ​ខ្ពស់​ ​។ ប៉ុន្ដែ​តម្លៃ​ដី​នៅ​ទី​ក្រុង​ទាំង​២ខាង​លើ​​នឹង​ថយ​ចុះ​ក្នុង​ពេល​ខាង​មុខ​ពេល​ផ្ទៃ​ដី​ ​៤,៦លាន​ម៉ែត្រ​ក្រឡា​នឹង​ដាក់​ចូល​ក្នុង​​ទី​ផ្សារ​ក្នុង​រ​យៈ​ពេល​១៨ខែ​ខាង​មុខ​ ​។

ប្រាក់​បៀរ​វត្ស​ពាក់កណ្ដាល​សម្រាប់​ពល​ករ​ផ្នែក IT លើ​ពិភព​លោក​ធ្លាក់​មក​​លើ​ឥណ្ឌា

អា​មេ​រិ​ក​និង​សហ​គម​ន៍​អឺរ៉ុប​គឺ​ជា​​អតិថិ​ជន​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​ ​ដែល​មាន​​រហូត​ដល់​ ៦០ភាគ​រយ​និង​ ៣១ភាគ​រយ​​នៅ​ក្នុង​វិ​ស័​យ​ប​ច្ចេ​ក​វិទ្យា​ព័ត៌មាន​មាន​​តម្លៃ​រហូត ​៤៧ពាន់​លាន​ដុល្លារ​​ក្នុង​នោះ​សេ​វា​កម្ម​ហិរញ្ញ​វត្ថុ​មាន​៤១ភាគ​រយ​ ​ប​ច្ចេ​ក​វិទ្យា​និង ​ទូរគមនាគមន៍​ ២០ភាគ​​រយ​ ​ការ​ផ​លិ​ត ​១៧ភាគ​រយ​ ​និង​លក់​រាយ​ ​៨ភាគ​រយ​ ​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ ​គឺ​ការ​​លក់​រាយ Walmart ដ៏​ធំ​បំផុត​បាន​ផ្ដល់​ឱ្យឥណ្ឌា​ ១ពាន់​លាន​ដុល្លារ​សម្រាប់​បុគ្គលិក​​ខាង​ក្រៅ​លើ​វិ​ស័​យ​គ្រប់គ្រង​ ​។

ចំនួន​ផ្លែ​ស្វាយ​នៅ​ឥណ្ឌា​ស្មើ​នឹង​ពាក់​កណ្ដាល​ផ្លែ​ស្វាយ​លើ​ពិភព​លោក

ឆ្នាំ​២០១០ ឥណ្ឌា​ប្រមូល​ផល​ស្វាយ​ ​បាន​រហូត​ដល់​១២លាន​តោន​​ស្មើ​នឹង​ ​៥០ភាគ​រយ​នៃ​ទិ​ន្ន​ផល​ផ្លែ​ស្វាយ​ទាំង​អស់​ ​ ​នៅ​លើ​ពិភព​លោក​ ​។ បណ្ដា​ប្រទេស​​បន្ទាប់​ពី​ឥណ្ឌា​នោះ​គឺ​ចិន​ ​ថៃ​ ​ម៉ិ​ច​ស៊ី​ក​ ​ប៉ា​គី​ស្ថាន​ ​ហ្វី​លី​ពី​ន​ ​ឥណ្ឌូ​នេ​ស៊ី​ ​។

តំបន់ Cherrapnuji របស់​ឥណ្ឌា​ជា​តំបន់​ដែល​មាន​សំណើម​បំផុត​លើ​ពិភព​លោក

កម្រិត​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​នៅ​តំបន់​នេះ​មាន​រហូត​ដល់​ ១០,៧៩៥ម៉ែត្រ​ស្មើ​​នឹង​ ៤២៥អ៊ី​ញ​ ​។ ភាគ​ច្រើន​ភ្លៀង​ធ្លាក់​​ខ្លាំង​ចាប់​ពី​ខែ​មេ​សា​ដល់​ខែ​កញ្ញា​ជា​​ប្រចាំ​ឆ្នាំ​ ​។

ទី​ផ្សារ​ភាព​យ​ន្ដ​ឥណ្ឌា​ធំ​ជាង​ទី​ផ្សារ​ភាព​យ​ន្ដ​អា​មេ​រិ​ក​និង​កា​ណា​ដា​បូក​ចូល​គ្នា

ដោយ​ឡែក​​តម្លៃ​លក់​សំបុត្រ​នៅ​​លើ​ទី​ផ្សារ​ភាព​យ​ន្ដ​ក្នុង​ឆ្នាំ​២០១០ នៅ​​ឥណ្ឌា​ឡើង​ដល់​ ៣.២ពាន់​លាន​ដុល្លារ​ក្នុង​ ​តម្លៃ​សំបុត្រ​មធ្យម​ដែល​មាន​តែ ​៥៥សេន​ប៉ុណ្ណោះ​ ​។

ក្នុងពេល​នោះ​​នៅ​អា​មេ​រិ​ក​​តម្លៃ​​សំបុត្រ​មធ្យម​ភាគ​សម្រាប់​ចូល​ទ​ស្សនា​​ខ្សែ​ភាព​យ​ន្ដ​ខ្ពស់​ជាង​ឥណ្ឌា​រហូត​ដល់​ ​១៤ដង​ ​គឺ ​៧.៥ដុល្លារ​ ​។

ក្រុម​អ្នក​ផ​លិ​ត​ខ្សែ​ភាព​យ​ន្ដ​ល្បី​ៗនៅលើ​ពិភព​លោក​​ដូច​ជា Twentieth Century Fox , Walt Disney … បាន​​ផ្ដោត​ទៅ​លើ​ទី​ផ្សារ​ឥណ្ឌា​ ​។ ជួនកាល​​ក្រុម​អ្នក​ផ​លិ​ត​ខ្សែ​ភាព​យ​ន្ដ​បាន​បញ្ចូល​​សំឡេង​ជា​ភាសា Hindi និង​តួ​សម្ដែង​​ជា​ជន​ជាតិ​ឥណ្ឌា​ទៀត​ផង​​ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​នេះ​ ​។

នៅក្នុង​ដំណាក់​កាល​នៃ​វិបត្ដិ​សេដ្ឋ​កិច្ច​ឥណ្ឌា​គឺ​ជា​គោល​ដៅ​ដែល​បណ្ដា​​ប្រទេស​មាន​សេដ្ឋ​កិច្ច​ខ្ពស់​ចាប់​អារម្មណ៍​​ជាង​គេ​បំផុត​នឹង​សហ​កា​រវិ​និ​យោគ​ទ្រង់​​ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា​ ​។ កន្លង​មក​​ឥណ្ឌា​​បាន​ចុះ​កិច្ច​ព្រម​ព្រៀ​ង​ពាណិជ្ជ​កម្ម​ជាមួយ​ ​អា​មេ​រិ​ក​ ​ចិន​ ​អង់គ្លេស​ ​បារាំង​ ​រុ​ស្ស៊ី ជា​​ដើម​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​​ដុល្លារ​ ​។ ក្រៅ​ពី​នេះ​ឥណ្ឌា​ក៏​ជា​ទី​ផ្សារ​ ​ពល​ករ​ប​ច្ចេ​ក​វិទ្យា​ព័ត៌មាន​ឈាន​មុខ​គេ​​លើ​ពិភព​លោក​ ​។ ជាក់​ស្ដែង​​ពេល​កន្លង​​មក​ថ្មី​ៗក្មេង​ស្រី​ជន​ជាតិ​ឥណ្ឌា​អាយុ​ ​១០ឆ្នាំ​ម្នាក់​ជាប់​ជា​វិស្វករ​ប​ច្ចេ​ក​វិទ្យា​​ព័ត៌មាន​​ដោយ​ក្រុម​ហ៊ុន Microsoft ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ​៕

1 (1)

TO GO WITH India-construction-labour-CGames-IND-1yr,FOCUS by Abhaya Srivastava Indian construction workers labour outside the JawaharLal Nehru Stadium in New Delhi on September 15, 2009.  New Delhi beat the Canadian city of Hamilton in November, 2003, to win the right to host the Games, but seven years later 14 of the 19 Games-related projects remain less than half-finished.  So far, 10 workers have died working on various Games-related projects but the figure could be higher, warn trade unions and activists.   AFP PHOTO/MANAN VATSYAYANA

1 (3)

1 (4)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print