ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន​ អញ្ជើញ​ប្រារព្ធ​ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា​ នៅខេត្ត​តាកែវ​

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តតាកែវ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ក្រោមអធិបតីភាព លោកកិត្តិនីតិបណ្ឌិតកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមមន្ទីរនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើស កម្លាំង គ្មានថ្ងៃ ឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាព ទាំងអស់របស់ពលរដ្ឋមិនមាន ឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាឱកាសនោះ លោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាព របស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣។

...

លោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ក៏បានព្រគេនពរដល់ព្រះសង្ឈ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមមន្ទីរនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print