បុគ្គលិកវេរលុយម្នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីលួងលោមនារីជាអនីតិជនម្នាក់យកទៅរួមភេទ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ស្គាល់គ្នាតាមfacebookក៏នាំនាងចូលផ្ទះសំណាក់ត្រូវនាងប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ ស. ប៉.ល.ក ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ (ឆ្នាំកំណើត ថ្ងៃទី១០ខែតុលាឆ្នាំ២០១០) មុខរបរសិស្ស ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  បានដាក់ពាក្យបណ្ដឹងនិងបំភ្លឺថា ឈ្មោះធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកន្លែងវេរលុយ ស្នាក់នៅម្តុំម៉ុងចិន ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានស្គាល់គ្នាជាមួយរូបខ្លួនរយៈពេល១សប្តាហ៍តាមរយៈហ្វេសបុ៊ក។ លុះនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ គាត់បានហៅរូបខ្លួនចេញទៅដើរលេង។ បន្ទាប់មកគាត់ក៏បានមកយកខ្លួននៅមុខផ្ទះ រួចគាត់បែរជាឌុបរូបខ្លួនទៅបន្ទប់គាត់ ហើយបានហៅខ្លួនចូលក្នុងបន្ទប់រួចក៏បានបិទទ្វារនិងបិទភ្លើង និងបានធ្វើសកម្មភាពរំលោភមកលើខ្លួនបានសម្រេច២ដង បន្ទាប់ពីនោះក៏បានឌុបខ្លួនមកផ្ទះវិញ។
ដើមបណ្តឹងសំណូមពរឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញ បានចុះទៅទីលំនៅរបស់ជនសង្ស័យ ហើយបាននាំជនសង្ស័យឈ្មោះផាន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកន្លែងវេរលុយ ស្នាក់នៅសព្វថ្ងៃភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននឹងឈ្មោះស.ប៉
.ល.កបានស្គាល់គ្នាតាមរយៈហ្វេសបុ៊ក ជិតមួយសប្តាហ៍ ហើយក៏បានណាត់ជួបគ្នា។ លុះនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទីខ្លួនបានទៅយកនាងនៅផ្លូវកែងត្រង់គ្លីនិកឈ្មោះឪសថយើង ទល់មុខស្តង់ពេជ្រ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ហើយបានឌុបនាងមកផ្ទះដែលខ្លួនស្នាក់នៅ រួចបាននាំចូលក្នុងបន្ទប់ខ្លួននៅជាន់ទី១ ហើយបាននាំគ្នានិយាយគ្នាលេង រួចក៏បាននាំគ្នាដេក។ បន្ទាប់មកខ្លួនក៏បានស្ទាបខ្លួនរបស់នាង ដោយគាត់មិនបានថាអ្វី ខ្លួនក៏បានធ្វើសកម្មភាពរួមភេទជាមួយនឹងគាត់បានសម្រេចចំនួន១ដង រួចនៅអំឡុងម៉ោងប្រហែល២០យប់ ខ្លូនក៏បានឌុបនាងទៅផ្ទះវិញទៅ។

ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យហើយ កម្លាំងជំនាញបានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕ដោយ ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print