រថយន្តដឹកកម្មករកម្មការិនីបើកកៀរគ្នាក្រឡាប់ទាំងព្រឹកនៅស្រុកឧដុង្គរងរបួស៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករកម្មការិនីចំនួន០៥នាក់ក្នុងចំណោម៦៥នាក់បានរងរបួសបន្ទាប់ពីរថយន្តបើកធ្លាក់ផ្លូវក្រឡាប់នៅតាមបណ្តោយផ្លូវជាតិលេខ៥១ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៣នៅត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់)
បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចខាងលើបានបើកទៅកៀររថយន្តដឹកកម្មករមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ដឹកកម្មករកម្មការិនីចំនួន៦៥នាក់ ស្រី៦០ នាក់ ដែលបើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃំុក្សេមក្សាន្ដ ស្រុកឧដុង្គ ខណៈកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងារជើងតែម្តង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរគឺមានកម្មករចំនួន០៥នាក់បានរងរបួស ក្នុងនោះមាន១.ឈ្មោះ អុង ចន ភេទស្រីអាយុ៥៣ឆ្នាំ(របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ (រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង),
២-ឈ្មោះ ផាន យូរី ភេទស្រី អាយុ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ  (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង), ៣-ឈ្មោះ សុខ គីម ភេទស្រី អាយុ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ, ៤-ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ១៨ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ  សម្រាកនៅពេទ្យអន្ទង់ក្រវៀន)និង៥-ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ  (រោងចក្រដុងរ៉ុង )។
ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែង ហើយនាំយកវត្ថុតាងរថយន្តខាងលើមករក្សាទុកនៅប៉ុស្តិ៍ភ្នំតូចរង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print