មន្ត្រីការិយាល័យទទួលបន្ទុកក្នុងស្រុកបាននិយាយថា ការប៉ះទង្គិចគ្នាដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច១២នាក់ស្លាប់និង៣៨ នាក់រងរបួស បានកើតឡើងនៅក្នុងទីក្រុង Juliaca ក្នុងតំបន់ Puno ភាគអាគ្នេយ៍នៃប្រទេសប៉េរូ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ១២នាក់ដែរបានស្លាប់ និង៣៨នាក់បានរងរបួសកាលពីថ្ងៃទី៩ខែមករា នៅក្នុងប្រទេសប៉េរូ ខណៈដែលក្រុមបាតុករព្យាយាមសម្រុកចូលអាកាសយានដ្ឋានមួយ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងអំពើហិង្សាចុងក្រោយបង្អស់នៅក្នុងប្រទេសនេះ។ វិបត្តិនយោបាយបានអូសបន្លាយរយៈពេលមួយខែនៅក្នុងប្រទេសនេះ។
ការប៉ះទង្គិចគ្នាដ៏សាហាវនេះបានកើតឡើងនៅក្នុងទីក្រុង Juliaca ក្នុងតំបន់ Puno ភាគអាគ្នេយ៍ប្រទេសប៉េរូ ។ ក្រុមអ្នកតវ៉ាបានទាមទារឱ្យប្រធានាធិបតី Dina Boluarte ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតថ្មីជាបន្ទាន់។
លោក Boluarte បានចូលកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីលោកប្រធានាធិបតី Pedro Castillo ត្រូវបានបណ្តេញចេញពីតំណែង និងចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ។ ការចាប់ខ្លួនលោក Castillo បន្ទាប់ពីគាត់បានព្យាយាមរំលាយសភា និងចាប់ផ្តើមគ្រប់គ្រងដោយច្បាប់អាជ្ញាសឹក នាំឱ្យមានការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍នៅទូទាំងប្រទេសប៉េរូ ។ការិយាល័យ Ombudsman របស់ប្រទេសប៉េរូ បានជំរុញឱ្យប៉ូលិសនិងកងកម្លាំងប្រដាប់អាវុធកុំព្យាយាមដោះស្រាយជម្លោះ ព្រោះនោះជាកាតព្វកិច្ចរបស់រដ្ឋសភានិងរដ្ឋាភិបាលកណ្តាល៕ ដោយធីរីណា
រូបថត : AFP