ភ្នំពេញ៖ ការប្រគុំតន្រ្តីសប្បុរសធម៌ដែលមានវត្តមានបវរកញ្ញាពិភពលោក (Miss Globle) ចូលរួមកាលពីដើមខែឧសភានោះបានបញ្ចប់ដោយជោគជ័យ។ ជាមួយគ្នានេះសមាគមសិល្បករខ្មែរក៏បានបង្ហាញលម្អិតអំពីរបាយការណ៍ចំណាយចំណូលលើកម្មវិធីនិងការទទួលបដិសណ្ឋារកិច្ចចំពោះកញ្ញាឯកទាំង៤នាក់នៅលើទឹកដីកម្ពុជាផងដែរ។
ពិធីជួបជុំពិភាក្សានេះបានរៀបចំឡើងនៅក្នុងទីស្នាក់ការរបស់សមាគមសិល្បករខ្មែរកាលពីរសៀលថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ កន្លងទៅគេឃើញមានវត្តមានលោក សុះ ម៉ាច នាយ ឃ្លោក លោក សុធី លោក អៀង ស៊ីថុល លោក អ៊ឹម ជីវ៉ា លោក សោភ័ណ្ឌតន្ត្រី លោក កុល សុភោ ជាដើម។ ក្នុងកិច្ចពិភាក្សាលោក សុះ ម៉ាច បានថ្លែងថា លោកត្រៀមនាំសិល្បករទាំងអស់ដែលបានចូលរួមកម្មវិធីប្រគំតន្ត្រីនាសាលចតុមុខកន្លងទៅជួបសំណេះសំណាលជាមួយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងពេលឆាប់ៗនេះដោយយើងត្រៀមសរសេរលិខិតជូនផងដែរដោយមានការឆ្លើយតបពេលណានោះនឹងប្រាប់បន្តដល់បណ្តាសិល្បករទាំងអស់ផងដែរ។ ពាក់ព័ន្ឋកម្មវិធីប្រគំតន្ត្រីដោយមានវត្តមានបវរកញ្ញាចូលរួមទោះជាមានចំនុចខ្វះខាតមួយចំនួនដោយសារតែយើងពុំមានបទពិសោធន៍ក្នុងរឿងនេះពេលក៍ខ្លីប៉ុន្តែយើងបានជោគជ័យបានថវិកាចង់បានជួយមន្ទីរពេទ្យ។ ប្រធានសមាគមរូបនេះបន្តទៀតថា យើងនឹងធ្វើកម្មវិធីរាល់ការងារធំៗដែលពាក់ព័ន្ឋសិល្បៈនិងមានផលប្រយោជន៍សម្រាប់សង្គមជាតិផងដែរដោយមួយឆ្នាំរៀបចំម្តង។ចំពោះការចំណាយលើព្រឹត្តិការណ៍ប្រគំតន្ត្រីនេះបានមកពីការឧបត្ថម្ភ ប៉ុន្តែថវិកាបានមកពីសប្បុរសជននោះយើងមិនបានប៉ះពាល់ឡើយដោយយើងបានយកប្រាក់ពីប្រគំតន្ត្រីជូនមន្ទីរពេទ្យទាំងពីរគឺ៣០ភាគរយពេទ្យកុមារអង្គរនិង៧០ភាគរយពេទ្យគន្ឋបុបា្ជ។ ក្នុងការពិភាក្សាក៍មានរៀបចំចែកជូននូវលិខិតសរសើរជូនដល់បណ្តាសិល្បករដែលបានផ្តល់វត្តមានចូលរួមប្រគំតន្ត្រីនោះផងដែរ។
របាយការណ៍ថវិកានៃការប្រគំតន្ត្រីសប្បុរសធម៌ស្វែងរកមូនិធិជួយដល់មន្ទីរពេទ្យគន្ឋបប្ជានិងមន្ទីរពេទ្យកុមារអង្គរកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។ ថវិកាសម្តេតតេជោ ហ៊ុន សែន ចំនួន ១៥,០០០,០០០រៀល ថវិកាលោកស្រីឧបនាយករដ្ឋមន្ត្រីចំនួន ៥,០០០,០០០រៀលនិងថវិការសប្បុរជន (ក្នុងនោះរួមមានទាំងប្រាក់លក់សំបុត្រ) ថវិកាសរុបទាំងអស់ចំនួន ៥៣,៧១០,០០០និង១៦,០០៨ដុល្លារ។ ក្នងនោះដកទឹកប្រាក់ចំនួន ៣៦០,០០០រៀលនិង ៥,៤៩៨ដុល្លារ សម្រាប់ចំណាយទូទៅ។ ថវិកាដែលនៅសល់ ៥០,១០០,០០០រៀននិង១០,៥១០ដុល្លារ។ថវិកា ៧០ភាគរយដែលស្មើនិងទឹកប្រាក់ចំនួន ៣៥,០៧០,០០០រៀល និង ៨៧៦,៧៥០ដុល្លារផ្តល់ជូនទៅខាងមន្ទីរពេទ្យគន្ឋបុប្ជា។ ថវិកា៣០ភាគរយដែលស្មើនឹងទឹកប្រាក់ចំនួន ១៥,០៣០,០០០រៀល និង ៣៧៥,៧៥០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ៕
ដោយ៖ វឌ្ឍនា