លិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ៣៨ឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ : លិខិតជូនពរ

សូមគោរពជូន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! 

តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីមោទនភាព យ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបគម្រប់ ៣៨ ឆ្នាំ នៃ ការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូត មកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ។

ជាការពិតណាស់ ក្នុងតួនាទីជាអគ្គមគ្គទេសក៍ដឹកនាំជាតិមាតុភូមិរយៈពេល ៣៨ ឆ្នាំ កន្លងទៅនេះ សម្តេចតេជា នាយករដ្ឋមន្តី្រ តែងតែឈរជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៅគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ការខិតខំពុះពារស្វែងរកសន្តិភាព” តាមរយៈនយោបាយ ឈ្នះ ឈ្នះ” និងផ្តល់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយស្ថិតក្នុងបរិការណ៏នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ សម្តច តេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការប្រកបដោយប្រសិទ្ធភាព ទន្ទឹមគ្នាទៅនឹងវិធានការស្ដារឡើងវិញនូវ វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយភាពប្រាកដនិយមខ្ពស់។ បន្ថែមលើនេះ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបំពេញតួនាទីដ៏ល្អឥតខ្ចោះ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទឹ ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ ដែលបានធ្វើឱ្យមុខមាត់ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា កាន់តែ លេចធ្លោលើឆាកអន្តរជាតិ។

ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទី ស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការតី អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទូលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print