យ៉ាងហោចណាស់ក៏មានមនុស្សដល់ទៅ ៧១នាក់រងរបួសដោយសាររន្ទះបាញ់នៅក្នុងការប្រគុំតន្ត្រី «Rock am Ring » ប៉ុន្តែអ្នករៀបចំកម្មវិធីនៅតែបន្តព្រិត្តិការខាងលើដដែល។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅក្នុងពិធីប្រគុំតន្ត្រីខាងលើត្រូវពន្សាពេល៥ម៉ោង និងជម្លៀសពលរដ្ឋជាង៩មឺននាក់ចូលក្នុងរថយន្ត ឬនៅក្នុងជុំរុំទង ក្រោយពេលមានរន្ទះបាញ់បណ្តាលឲ្យអ្នកគាំទ្ររហូតដល់ទៅ៧១នាក់រងរបួសធ្ងន់។
ការប្រគុំតន្ត្រីយក្ស Rock am Ring លើកទី៣១ ដោយមានការចូលរួមពីក្រុមតន្ត្រី Rock របស់អាមេរិកមានឈ្មោះថា Red Hot Chili Peppers និងក្រុមតន្ត្រីរ៉ុកមកពីអង់គ្លេស។
អ្នករៀបចំការប្រគុំតន្ត្រីបានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា ការប្រគុំតន្ត្រីនឹងត្រូវបន្តក្រោយភ្លៀងរលឹមឆ្លងផុត ប៉ុន្តែអ្នករៀបចំបានស្នើរដល់ទស្សនិកជនប្រមាណ៩២ពាន់នាក់ត្រៀមស្មារតីដោយអាកាសធាតុអាក្រក់អាចកើតឡើងគ្រប់ពេល។ បើទោះមានអាកាសធាតុមិនអំណោយផលតែគណកម្មការរៀបចំមិនបោះបង់ការប្រគុំតន្ត្រីនោះឡើយ។
ទទឹមនឹងនោះកាកបាតក្រហមអាល្លឺម៉ងបានឲ្យដឹងថាមានមនុស្សដល់ទៅ៧១នាក់ត្រូវរន្ទះបាញ់ឲ្យរងរបួសក្នុងនោះមាន៨នាក់រងរបួសធ្ងន់។
គួរំលឹកថា កាលពីការប្រគុំតន្ត្រីនេះដែរនៅឆ្នាំ២០១៥ ក៏មានមនុស្ស១៣នាក់រងរបួសដោយសារតែរន្ទះបាញ់ដែរ ។
ប្រែសម្រួល៖ សាធី