បើទោះបីជាមានរន្ទះបាញ់របួស​ ៧១នាក់តែអាល្លឺម៉ងមិនលុបការប្រគុំតន្ត្រី «យក្ស» ឡើយ

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សដល់ទៅ​ ៧១នាក់រងរបួសដោយសាររន្ទះបាញ់នៅក្នុងការប្រគុំតន្ត្រី «Rock am Ring » ប៉ុន្តែអ្នករៀបចំកម្មវិធីនៅតែបន្តព្រិត្តិការខាងលើដដែល។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា​ នៅក្នុងពិធីប្រគុំតន្ត្រី​ខាងលើត្រូវពន្សាពេល​៥ម៉ោង និងជម្លៀស​ពលរដ្ឋជាង​៩មឺននាក់ចូលក្នុងរថយន្ត ឬនៅក្នុងជុំរុំទង ក្រោយពេលមានរន្ទះបាញ់បណ្តាលឲ្យអ្នកគាំទ្ររហូតដល់ទៅ​៧១នាក់រងរបួសធ្ងន់។

ការប្រគុំតន្ត្រីយក្ស Rock am Ring  លើកទី​៣១ ដោយមានការចូលរួមពីក្រុមតន្ត្រី Rock របស់អាមេរិកមានឈ្មោះថា​ Red Hot Chili Peppers និងក្រុមតន្ត្រីរ៉ុក​មកពីអង់គ្លេស។

អ្នករៀបចំការប្រគុំតន្ត្រីបានឲ្យដឹងនៅក្នុងសន្និសីទកាសែត​ថា​ ការប្រគុំតន្ត្រីនឹងត្រូវបន្តក្រោយភ្លៀងរលឹមឆ្លងផុត ប៉ុន្តែអ្នករៀបចំបានស្នើរដល់ទស្សនិកជនប្រមាណ​៩២ពាន់នាក់ត្រៀមស្មារតីដោយអាកាសធាតុអាក្រក់អាចកើតឡើងគ្រប់ពេល។ បើទោះមានអាកាសធាតុមិនអំណោយផលតែគណកម្មការរៀបចំមិនបោះបង់ការប្រគុំតន្ត្រីនោះឡើយ។

ទទឹមនឹងនោះកាកបាតក្រហមអាល្លឺម៉ងបានឲ្យដឹងថា​មានមនុស្សដល់ទៅ​៧១នាក់ត្រូវរន្ទះបាញ់ឲ្យរងរបួសក្នុងនោះមាន​៨នាក់រងរបួសធ្ងន់។

គួរំលឹកថា កាលពីការប្រគុំតន្ត្រីនេះដែរនៅឆ្នាំ​២០១៥ ក៏មានមនុស្ស​១៣នាក់រងរបួសដោយសារតែរន្ទះបាញ់ដែរ ។

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print